ចិនទៀត ហើយបើកឡើងសាហាវ! ជនជាតិចិនបើករថយន្តព្រូសបញ្ច្រាស់ផ្លូវ ទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ និងហោះទៅក្រឡាប់ផ្ងារជើងទ្រមេឃ
ណារ៉ា
-

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយបុរសម្នាក់ជាជនជាតិចិនបើករថយន្តម៉ាកព្រូសក្នុងល្បឿនយ៉ាងលឿន រួមទាំងទិសដៅបញ្ច្រាស់ផ្លូវ ស្រាប់តែដល់កន្លែងក៏រេចង្កូតទៅបុកឃឿនឡើងសួនច្បារ ផ្លោងទៅក្រឡាប់ផ្ងាជើងទ្រមេឃ រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលវេលាម៉ោង១១ នឹង៥០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ត្រង់ចំណុចក្បែររង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ មានបុរសម្នាក់ជាជនជាតិចិនបើករថយន្តបង្កម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AV-7114 បានធ្វើដំណើរតាមបណ្ដោយសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច និងទិសដៅបញ្ច្រាស់ផ្លូវក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវហើយផ្លោងទៅក្រឡាប់ផ្ងារជើងទ្រមេឃយ៉ាងច្រង៉ាង រីឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ រីឯតៃកុងរថយន្តបង្កបានវាចេញពីក្នុងរថយន្ត ដោយគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕