យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿងជ្រុលទៅរុឺម៉កម៉ូតូកំពុងបត់ត្រឡប់ក្រោយចំពីចំហៀងពេញទំហឹងបណ្ដាលរងការខូចខាត សំណាងល្អមិនបង្កមនុស្សរងរបួសធ្ងន់
ណារ៉ា
-

ភ្នពេញា៖បុរសម្នាក់កំពុងតែបើករឺុម៉កម៉ូតូត្រឡប់ក្រោយ ស្រាប់តែយុវជនពីរនាក់ជិះម៉ូតូឌុនគ្នាយ៉ាងលឿងជ្រុលមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសស្រាល៣នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង​ ១០ នាទីយប់ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះសុីសុវតិ្ដ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឋដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅពេលកើតហេតុគេឃើញបុរសម្នាក់បើករឺុម៉កម៉ូតូត្រឡប់ក្រោយ ស្របពេលនោះក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅពាកស្លាកលេខ ភ្នំពេញ 1BS-8729 បានឌុនគ្នាតាមបណ្ដោយផ្លូវព្រះសីុសុវត្ដិ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿងហើយក៏ជ្រុលបុករឺុម៉កម៉ូតូចំពីហៀងពេញទំហឹងបណ្ដាលឲ្យរឺុម៉កម៉ូតូនិងម៉ូតូរងការខូចខាតយ៉ាងដំណំ សំណាងល្អភាគីទាំងពីគ្រាន់តែរងរបួសតិចតួចតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកចុះដល់កន្លែងកើតហេតុ និងបានឲ្យភាគីទំាងពីចរចារគ្នាមួយជំហាន តែភាគីទាំងពីដោះស្រាយគ្នាយូរពេក សមត្ថកិច្ចក៏សម្រាចធ្វើការវាស់វែងយករឺុមម៉ូតូនិងម៉ូតូយកទៅរក្សាទុកនៅអត្ដធិកាដ្ឋាននគរបាលខណ្ខដូនពេញរងចាំដោះស្រាយនៅពេលក្រោយ៕