ពិតជាសាហាវមែន...បុរសបីនាក់ ស៊ីឈ្នួលដើរដុតផ្ទះ និងវាយបំផ្លាញចោល...
-

ខេត្តព្រះសីហនុ​ ៖​ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចខេត្តព្រះសីហនុ​បានអោយដឹងថា​ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង២៤និង០០នាទី រំលងអាធ្រាត ស្ថិតក្នុងចំណុចពយម៉ាចូវស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីដុតផ្ទះ០១កើតឡើង បង្ករដោយឈ្មោះ អ៊ុក សុីណេត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំ នៅភូមិ២ សង្កាត់០៣ ក្រុង.ខេត្តព្រះសីហនុ និង ឈ្មោះ ស្នា ភេទប្រុស មានទីលំនៅ ចំណុច ស្ពានឆេះ ភូមិអូរត្រេះ សង្កាត់៤ ក្រុង.ខេត្តព្រះសី ហនុ និងបក្សពួក បានយកកាំភ្លើងស្នប់មកបាញ់គំរាម ឈ្មោះបូ ឌីណា ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរយោធា ស្នាក់នៅកន្លែងកើតហេតុ និងគ្រួសារ អោយចេញពីផ្ទះរួចដុតនិងវាយបំផ្លាញចោល ។

ក្រោយពេលកើតហេតុនិងបានទទួល ពាក្យបណ្តឹងពីជនរងគ្រោះ យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលបានមកលើកជញ្ជូនសំភារះដែល​នៅសេសសល់ ពីការដុតបំផ្លាញនោះបោះចោលក្នុងអូររួមមានៈ ១.ឈ្មោះ អ៊ួន ទូច ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់ នៅសង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។ ២.ឈ្មោះ ឈឹម សារីន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ។ ៣.ឈ្មោះ ម៉ៅ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់ នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនល្មើសទាំង៣​ ត្រូវបានតុលាការ​ចេញដីកាឃុំខ្លួន​ បណ្ដោះអាសន្នដើម្បីចាត់ការតាមច្បាប់​ ។​
សមត្ថកិច្ច​គួរតែបន្តស្រាវជ្រាវរកមេក្លោងនៅពីក្រោយការដុតបំផ្លាញនេះដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់​ ។
ប្រភព៖ Pheng Vannak News