ចង់ដឹងថាពិសេសប៉ុនណា ....កុំភ្លេចចូលរួមទស្សនា និងលើកស្ទួយល្លោនខោល របាំបុរាណ នៅថ្ងៃទី៣១​និង ថ្ងៃទី១កញ្ញា ទាំងអស់គ្នា...
-

សមាគមសុណ្ណាភូមិ នឹងរៀបចំការសម្តែង ទស្សនីយភាពប្លែកភ្នែក ធ្វើការចែកជូនពុកម៉ែ បងប្អូន ទស្សនានៅ​ថ្ងៃទី ៣១ ខែ​សីហា និង​ថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ​២០១៨​ ដោយមាន ល្ខោន​ខោល របាំ​បុរាណ និង​​ល្ខោន​ស្បែក​ធំ ។

ការសម្តែងនិងធ្វើឡើងនៅឆាកសម្តែងសមាគមសុណ្ណាភូមិ។ សំបុត្រចូលរួមទស្សនា សម្រាប់ភ្ញៀវបរទេសតំលៃត្រឹមតែ៤ម៉ឺនរៀល ភ្ញៀវខ្មែរ ២ម៉ឺនរៀល និងសម្រាប់សិស្សសាលា​កាន់តែពិសេសគឺតំលៃតែ ១ម៉ឺនរៀលតែប៉ុនណោះ។
កុំភ្លេចទៅចូលរួមលើកស្ទួយល្ខោនខោលខ្មែរទាំងអស់គ្នា ចង់ដឹងថាពិសេស កំរិតណានោះ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ។ ប្រសិនបើពុកម៉ែបងប្អូន មិនចង់ចំណាយពេលក្នុងការធ្វើដំណើរទៅទិញសំបុត្រ បងប្អូនអាចធ្វើការទំនាក់ទំនងទិញសំបុត្រតាមរយៈលេខទូរស័ព្ទមានពីរប្រព័ន្ធ 087 221 168 និងមួយខ្សែរទៀត 012 837 056។ សូមអរគុណ៕
ដោយ៖ និមល