ខ្មាស់ជំនួស ធ្វើជាមនុស្សប្រុសនិងគេដែរ បើថារកសីុចឹញ្ជឹម ប្រពន្ធមិនរស់ទេ កុំទៅវ៉ៃគាត់ទៅបានហើយ..
ភ្នំពេញៈ កាលពីវេលាម៉ោង១៥ៈ០០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ ព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចធ្វើការឃាត់ខ្លួន បុរសម្នាក់មានឈ្មោះ សួង ម៉ុល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅភូមិ.ឃុំខាងលើ។ បានបង្កហឹង្សាទៅស្រ្ដីម្នាក់ ដែលជាប្រពន្ធមានឈ្មោះ ហង្ស ស្រីមុំ ហៅទុំ ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ត្រី ស្នាក់ជាមួយគ្នា់។ បណ្ដាលឲ្យរងរបួសកំភួនដៃស្តាំ និងស្នាមវាយហើមប៉ោង កែងដៃឆ្វេង ដោយសារជនសង្ស័យ វាយនិងដំបងឈើប្រវែង ០.៨០cm ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។