សម្តេចតេជោ ហ៊ុន សែន បានយល់ព្រម លើសំណើរបស់សម្ដេចក្រឡាហោម ស ខេង ដើម្បីសិក្សាបង្កើតខេត្តថ្មីពីរទៀត ដែលបំបែកចេញពីខេត្តកណ្ដាល មណ្ឌលគីរី និងរតនគីរី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែសីហា បានស្នើសុំសេចក្តីសម្រេចពីសម្ដេច ហ៊ុន សែន ក្នុងការបង្កើតគណៈកម្មការស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំសម្ដេច ស ខេង ដោយផ្ទាល់។ ក្នុងករណីសម្ដេច ហ៊ុន សែន ឯកភាពជាគោលការណ៍លើគម្រោងបង្កើតខេត្តថ្មីនេះ ក្រសួងមហាផ្ទៃ នឹងចាត់មន្ត្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ជាបន្តបន្ទាប់ពីសម្ដេច ហ៊ុន សែន។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។