តារាកំប្លែងជើងចាស់ លោកតាចេក ធ្លាក់ខ្លួនឈឺ​ ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាម...
-

ភ្នំពេញ៖ តារាកប្លែងជើងចាស់ លោកតាចេក ដែលមហាជនស្គាល់តាមរយៈការសម្តែងកំប្លែងតាមស្ថានីទូរទស្សន៍ ជាមួយក្រុមនាយ កុយ ព្រមទាំងរស់នៅជាមួយមុខរបរជាអ្នកលក់ទឹកសុទ្ធតាមផ្លូវ ជាតិលេខ២ម្តុំខាងត្បូងរង្វល់មូលគូស្រូវ។ កាលពីពេលថ្មីៗនេះ លោក សាន សុវណ្ណឌឿង បានធ្វើការបង្ហោះរូបភាពរបស់លោកតាចេក កំពុងដឹកតាមកង់បីទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់។ ជាក់ស្តែងនៅក្នុងហ្វេសប៊ុកបងប្រុសបានរៀបរាប់ទាំងកំសត់ថា៖

"នៅពេលនេះលោកតាចេកបានចូលមន្ទីពេទ្យកាល់ម៉ែត្រសង្គ្រោះបន្ទាន់ នៅពេលដែលតាមបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួន លែងមានកម្មវិធីកំប្លែង គាត់ក៏បានបង្កេីតមុខរបរមួយនៅ ម្តុំរង្វល់មូលដីក្រហមផ្លូវបំបែកទៅខេត្តតាកែវ គឺលក់ទឹកបរិសុទ្ធនិងលក់ដូងទឹកផ្លែឈើ ផងដែរ តែមុខរបរគាត់ហាក់គ្មានការរីកចម្រេីនអ្វីឡេីយ គឺឃេីញតែគាត់បង្ហោះថាលក់មិនដាច់ទេទេខ្សត់អ្នកទិញ តែនៅពេលនេះគាត់ឈឺធ្ងន់គឺត្រូវចូលមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះបន្ទាន់សូមបងប្អូនជយផ្សព្វផ្សាយបន្តរផង"។
យ៉ាងណាមិញ ក៏មានប្រិយមិត្តជាច្រើន បង្ហាញការអាណិតចំពោះលោកតាចេកផងដែរ។
ប្រភព៖ San Sovandoeun