គ្រាន់តែឃើញក្រដាស់ប្រាក់៥០០បាត របស់ថៃភ្លាម លោក អាចារ្យធំ នគររាជ ប្រតិកម្មភ្លែត...
-

នាពេលថ្មីៗនេះ មានការកក្រើកយ៉ាងខ្លាំង ក្រោយពីថៃបានបង្ហោះពីក្រដាសប្រាក់ ៥០០បាត ដែលមានរូបរបាំព្រះរាជទ្រព្យ ហើយអះអាងថាជារបស់ថៃ។ ក្រោយពីមានការបង្ហោះរូបភាពភ្លាមនោះ លោក អាចារ្យធំ នគររាជ ដែលពុកម៉ែ បងប្អូនជាច្រើនស្គាល់តាមរយៈការបង្ហោះរូបភាព និងឯកសារប្រវត្តិសាស្រ្តខ្មែរ ស្រាប់តែពេលឃើញរូបភាពនេះភ្លាមស្រាប់តែលោកបានលើកឡើងថា " យើងក៏មានដែរយូរហើយ មិនមែនមានតែ សៀម ទេ ហើយក្រដាសប្រាក់របស់យើងជារូបឯកសារយកមកបោះពុម្ពលើក្រដាសប្រាក់តែម្តង! ចំណែករូបរបស់សៀម គឺជារូបគូរសុទ្ធសាធ គ្មានតម្លៃនោះទេ។"

យ៉ាងណាមិញ ក៏មានប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើការចែករំលែក ឲ្យកូនខ្មែរបានដឹង និងស្គាល់ជាថ្មីម្តងទៀត ពីរូបលុយខ្មែរដែលមានរបាំល្ខោនខោលនៅលើក្រដាស់ប្រាក់តែម្តង។
ប្រភព៖ អាចារ្យធំ នគររាជ