Hero របស់បងប្អូន អាគីរ៉ា ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ក្រោមការចោទប្រកាន់ បានលាក់ទុកអាវុធខុសច្បាប់
សៀមរាបៈ លោក អាគីរ៉ា គឺជាជនជាតិកម្ពុជាមួយរូបត្រូវបានទូរទស្សន៍ CNN ជ្រើសរើសចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «បុរសឆ្នើម» ឬហៅថា Hero បន្ទាប់ពីរូបលោកបានចូលរួមក្នុងសកម្មភាពបោសសំអាតមីនដោយស្ម័គ្រចិត្ត។ កាលពីឆ្នាំ២០១០កន្លងទៅ អាគីរ៉ា បានក្លាយជាបេក្ខជន ១០រូបចុងក្រោយក្នុងកម្មវិធីរបស់ CNN បន្ទាប់ពីឆ្លងកាត់ការប្រកួតជ្រើសរើសបេក្ខជនរាប់ពាន់នាក់។ បុរសដែលបានសាងភាពល្បាញល្បីលើពិភពលោកតាមរយៈកញ្ចក់ទូរទស្សន៍ CNN រូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការហើយ ក្រោមការចោទប្រកាន់ថា បានលាក់ទុកអាវុធខុសច្បាប់។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។