សាច់រឿងពិតរបស់បុរសម្នាក់កម្សត់ម្នាក់ ដែលត្រូវប្រពន្ធរត់ចោលទៅតាមប្រុសថ្មី ពេលនេះចេញជាបទចំរៀងហើយ...(មានវីដេអូ)
-

ដំណើរសាច់រឿងពិតរបស់បុរសកំសត់ម្នាក់ ត្រូវបានប្រពន្ធរត់ចោល ចោលទាំងកូន ឲ្យរស់នៅយ៉ាងកំសត់​ កណ្តោចកណ្តែង ជាមួយកូន។ ក្តីឈឺចាប់មួយនេះ គ្មានអ្វីអាចថ្លែងបាន។ បុរសកំសត់និយាយបណ្តើរ យំបណ្តើរ ចង់បានប្រពន្ធត្រឡប់មកវិញ​។ ប្តីប្រពន្ធធ្លាប់តែកម្សត់កម្រជាមួយគ្នាជាមួយឆ្នាំមកហើយ ស្រាប់តែពេលនេះ អូនទៅចោលទៅកើត បងមិនយល់ថាគេល្អខ្លាំងប៉ុនណាទើបអូនដាច់ចិត្តទៅចោលបងនិងកូនទៅកើត។ នៅខ្សែជីវិតមួយនេះ ពិតជាធ្វើឲ្យមហាជនមានក្តីក្តុកក្តួលជាខ្លាំង ។​ បុរសកម្សត់រៀបរាប់ទាំងទឹកភ្នែកថា "ហេតុបងដាច់ចិត្តពង្រាត់ ប្រពន្ធគេទៅកើត ខ្វះណាស់ឬមនុស្សស្រី ហេតុអ្វីមកយកប្រពន្ធខ្ញុំទៅវិញ។

យ៉ាងណាមិញ ក្នុងសាច់រឿងដ៏កម្សត់របស់បងប្រុសម្នាក់នេះ ក៏ត្រូវបានលោកយឹម តាស្រង់ អ្នកនិពន្ធបទចំរៀងប្រចាំផលិតកម្ម រួមតារាចំរៀងលោក គូម៉ា បានរៀបរៀងបទចំរៀងមួយបទដែលមានចំណងជើងថា "ប្រពន្ធខ្ញុំទេបង" បង្ហាញពីមនោសញ្ចេតនារវាងប្តីប្រពន្ធ និងទឹករបស់ស្វាមីដែលស្រលាញ់ប្រពន្ធ ប្រាប់ទៅកាន់មហាជនឲ្យបានដឹង​។ ជាក់ស្តែងនៅក្នុងបទចំរៀងមួយនេះ ពិតជាធ្វើឲ្យទស្សនិកជន ក៏ដូចជាហ្រេ្វននៅក្នុងបណ្តាញសង្គមហេ្វសប៊ុកទាំងអស់ បានស្តាប់ពីការឈឺចាប់របស់ស្វាមីម្នាក់ ពេលដែលប្រពន្ធជាទីស្រលាញ់ រត៉ទៅជាមនុស្សប្រុស ទាំងដែលកូនទើបតែនឹងកើតមិនទាន់បានប៉ុន្មានផង។
ទាក់ទិននឹងបទចំរៀងមួយនេះ លោក យឹម តាស្រង់ និងលោក គូម៉ា ក៏សូមទោសចំពោះបងប្រុសម្នាក់សាច់រឿង ដែលពួកគាត់បានយកសាច់រឿងនេះមកនិពន្ធជាបទចំរៀងឡើង ព្រោះលោកគូម៉ា និងលោកយឹម តាស្រង់ ចង់ឲ្យមហាជនបានយល់នឹងដឹងពីបញ្ហាមួយនេះ មិនមែនជារឿងដែលងាយនោះទេ​ ហើយក៏មិនមែនមនុស្សទាំងអស់សុទ្ធតែរឹងមាំទេ។ ក្នុងបទចំរៀងមួយនេះ សូមផ្ងើរជូនប្រិយមិត្តទាំងអស់ជាការស្តាប់កម្សាន្ត។
មានវីដេអូ៖ ប្រភព៖ Town Production / រសជាតិ ជីវិត