បងប្រុសម្នាក់លើកឡើងចំៗថា "ហ្នឹងហើយហូបLike ហូបshare ហ្នឹងទៅ ស្រលាញ់ណាស់ល្ខោនខោល តែបើលុយទិញសំបុត្រមើលវិញមិនមានទេ តែបើមើលគុនវិញអស់ប៉ុន្មានក៏មើលដែរ នេះហើយការស្រលាញ់តែមិនជួយគ្នា បើតាមខេត្តវិញចប់ម៉ង ១ឆ្នាំបាន២រោង ឲ្យគ្នារំពឹងអី បើស្តាយលុយជាងផឹកទៀតនោះ....
ដោយសារតែល្ខោនខោលគឺជាប្រធានបទដ៏ក្តៅកគុកក្នុងបណ្តាញសង្គមហ្វេសប៊ុក យុវជន យុវតី ចាស់ ក្មេង បានធ្វើការចែករំលែកតៗគ្នា និងបានអះអាងយ៉ាងអស់ពីចិត្តថា ល្ខោនខោល ពិតជារបស់ខ្មែរប្រាកដមែន។ ជាក់ស្តែងមានកូនខ្មែរជាច្រើន ក៏សូមសុំណូមពរដ៏អង្គការ UNESCO ឲ្យដាក់ល្ខោនខោលចូលក្នុងបេតិកភណ្ឌពិភពលោក។



























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។