លោកគ្រូបង្ហាត់ឆ្កែដ៏ល្បីឈ្មោះ ហ៊ិន រតនា ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសហើយ...ហើយពេលគ្រួសារជនរងគ្រោះសូមអំពាវនាវដល់ពុកម៉ែ បងប្អូនមេត្តាជួយជាថវិការម្នាក់បន្តិចដើម្បីជួយដល់ជនរងគ្រោះផង...
-

លោកអ្នកពិតជាបានដឹងរួមមកហើយអំពីករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣០ ខែសីហា ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា លោក ហ៊ិន រតនា ដែលជាគ្រូបង្ហាត់ឆ្កែដ៏ល្បីម្នាក់ តំណាងអោយប្រទេសកម្ពុជា និងមានការទទួលស្គាល់ពីអន្តរជាតិ ត្រូវបានរថយន្តជនជាតិចិនបុក ហើយមិនព្រមឈប់ដោះស្រាយ ថែមទាំងថយក្រោយកិនពីលើថែមទៀត បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phiron Soum បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "ពេលនេះលោកគ្រូបង្ហាត់ឆ្កែប្រចាំប្រទេសកម្ពុជាយើង​ ដែលជនជាតិចិនបុកនិងកិនពីលើពេលនេះគាត់បានឡើងយន្តហោះទៅកាន់ប្រទេសថៃហើយ​ ហើយពួកយើងក៍នៅតែទទួលជំនួយដែរបងប្អូនជួយដដែល​ ព្រោះគាត់ត្រូវចំណាយថវិការច្រើនណាស់ក្នុងមួយថ្ងៃៗ​ មិនក្រោមពាន់ដុល្លារទេ​ ថវិការសរុបពួកយើងនិងផ្ញើតាមកុង​ ABA របស់ប្រពន្ធបង​ Rattana Hin ។ លេខទូរសព្ទ​ទំនាក់ទំនង​៖ Phiron Soum 098572825 Seang Leang 0966666500 Narak Colla 093627143 Manin Nin 092 600 050‬ Muyly Heng 093334233"។
យ៉ាងណាមិញ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅតាមយន្តហោះទៅកាន់ប្រទេសថៃហើយ។ ខណៈពេលនេះក្រុមគ្រួសារជនរងគ្រោះពិតជាមានការខ្វះខាតប្រាក់សម្រាប់ព្យាបាលជនរងគ្រោះផងដែរ ដូចនេះសូមពុកម៉ែបងប្អូនមេត្តាជួយជាថវិការបន្តិចបន្តួចដើម្បីជួយដល់ជីវិតគាត់ផង៕
ប្រភព៖ Phiron Soum