ឃើញបញ្ហា​ «ល្ខោនខោល»​ ផ្ទុះពេញ​បណ្ដាញ​សង្គមច្រើនពេក ​ស្រាប់​តែ​លោក​ គួច ​ខេវិន​ ចេញ​សារដាក់ចំៗ​​ដល់​កូន​ខ្មែរ​មួយ​ចំនួន ដែលទើបភ្ញាក់ដូចគេដាស់.....(មានវីដេអូ)
-

ប៉ុន្មានថ្ងៃនេះប្រធានបទរឿងល្ខោនខោលបានក្លាយប្រធានបទដ៏ក្តៅកគុក បន្ទាប់ពីមានដំណឹងថាថៃនឹងដាក់ល្ខោនខោលចូលក្នុងបេតិកភណ្ឌពិភពលោកនៅអង្គការ UNESCO ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងតារាជួរមុខជាច្រើនបាននាំគ្នា បង្ហាញការតវ៉ា បង្ហោះរូបភាព ស៊ែរ និង Like ព្រោងព្រាតពេញបណ្តាញសង្គម ព្រោះថាល្ខោនខោលជារបស់ខ្មែរយើងតាំងពីបុរាណកាលជាយូណាស់មកហើយ។

ដោយឃើញបែបនេះ ស្រាប់តែលោក គួចខេវិន បានបង្ហោះសារមួយឃ្លា ឆ្លុះបញ្ជាំងធាតុពិតនៃការគាំទ្រសិល្បៈបុរាណ ក្នុងនោះលោកបាននិយាយរៀបរាប់ថាៈ មើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀកប៉ុន្តែមិនពិចារណា គឺគួរឲ្យស្រណោះកូនខ្មែរខ្លះៗ ដែលតែងតែហួងហែង អៈអាងថា”ល្ខោនខោល”គឺមរតក របស់ដូនតាបុព្វបុរស របស់ខ្លួន បានបន្សល់ជាកេរដំណែល ដល់ខ្លួន ! ឆ្ងល់ថាតើមានកូនខ្មែរ ប៉ុន្មាននាក់ ដែលស្គាល់”ល្ខោនខោល”ប៉ុន្មាននាក់ស្គាល់ ល្ខោនស្បែកតូច ស្បែកធំ ស្គាល់ល្ខោនអាប៉េ ។ល។ និង។ល។
តើស្គាល់ច្រើនជាងពួកដែលដើររុករកដើររកប្រមែប្រមូល សម្បត្តិវប្បធ៌ម ដែលខ្មែរ បោះចោលទៅធ្វើជារបស់ពួកគេនោះទេ? គួរគិត ហើយពិចារណាផងថាពេលនេះ ខ្មែរច្រើនណាស់បានលា “អង្គរ”ហើយ—សូម្បីតែឈ្មោះកូនក៏ពួកគេលែង ប្រើឈ្មោះ តំណរដូនតាដែរ គឺគ្មានឡើយ អា សម អាសួន… គឺមាមតែអាដេវីដ អាមីសែល… ។បើខ្មែរមិនស្តាយអង្គរ មិនខ្វល់ពីមរតកបុព្វបុរស មិនស្រណោះដូនតា ផងនោះ តើទៅសោកស្តាយធ្វើអ្វីសព្វបើ សិល្បៈដែលខ្លួនឯងមិនស្គាល់នោះ? បើស្តាយត្រូវស្គាល់ ហើយត្រូវចេះរក្សា!!!តើនេះជាកំហុសអ្នកណា។
Oh! ពិតជាត្រឹមត្រូវណាស់ឯកឧត្តមពូ…​ យើងត្រូវតែនាំគ្នាដេក​ និងរក្សាភាពស្ងៀមស្ងាត់តទៅទៀត…​ហើយយើង នាំគ្នាត្រៀមលើកដៃទះ​ អបអរសាទរដល់អាចោរស៊ូពូជនេះ​អោយហើយនៅ? សូម្បីប្រាសាទព្រះវិហាររបស់ខ្មែរយើងដែល មានចុះបញ្ជីត្រឹមត្រូវនៅទីក្រុងឡាអេយ៉ាងច្បាស់​ ក៏នៅតែអាចោរមួយសំបុកនេះ​ អះអាងថាជារបស់វាដែរ​ ចុះទម្រាំល្ខោនខោល​… តើខ្មែរមានឯកសារអ្វីខ្លះ​ ដែលជាការអះអាងថាជារបស់យើង? ដេកទើបតែភ្ញាក់​ វាយឺតពេលហើយ!។ តើបងប្អូនយល់យ៉ាងណាដែរ? ៕
ប្រភពៈ Kevin Kouch