កុំភ្លេចស៊ែរចែកគ្នាដឹងពីរូបមន្តធម្មជាតិព្យាបាលជំងឺផ្កាស្បូន
១. អ្វីជាជំងឺផ្កាស្បូន? ផ្កាស្បូន ជាជំងឺម្យ៉ាងដែលច្រើនកើតលើស្បែក ជាពិសេសគឺផ្ទៃមុខ ហើយជាញឹកញាប់មាននៅក្រោមភ្នែក លើត្របកភ្នែក លើថ្ងាស ឬក៏លើទ្រូង និងជួនកាលថែមទាំងអាចកើតដល់សរីរាង្គភេទផងដែរ។ លក្ខណៈសម្គាល់របស់វា គឺជាដុំសតូចៗដែលមានទំហំប្រហែលជា១-៣មីលីម៉ែត្រ និងពណ៌របស់វាជាទូទៅមានលក្ខណៈដូចស្បែករបស់យើង ឬក៏មានពណ៌លឿង។
២. តើមូលហេតុអ្វីដែលនាំឲ្យកើតផ្កាស្បូន? ជំងឺនេះពុំមានមូលហេតុណាមួយជាក់លាក់ទេតែមានកត្តាពាក់ព័ន្ធមួយចំនួនដែលអាចជម្រុញឲ្យកើតជំងឺនេះឡើងក្នុងនោះរួមមាន ភាពខុសប្រក្រតីនៃសកម្មភាពក្រពេញញើស ឬក្រពេញទឹករបស់មនុស្សដែលនៅក្រោមស្បែក ជំងឺមួយចំនួនដូចជាទឹកនោមផ្អែម និងវិបត្តិនៃជំងឺមួយចំនួនទៀតដែលហៅថា Down syndrome សុទ្ធតែជាកត្តាជម្រុញឲ្យកើតផ្កាស្បូននេះឡើង។ ក្រៅពីនោះកត្តាតំណពូជក៏ជាកត្តាពាក់ព័ន្ធនៃជំងឺនេះផងដែរ។ ដោយឡែក ចំពោះអ្នកដែលមានទម្លាប់បរិភោគអាហារប្រៃក៏អាចបង្កើនឱកាសក្នុងការប្រឈមមុខនឹងការកើតមានផ្កាស្បូនដូចគ្នា។ សូមបញ្ជាក់ថា ជំងឺនេះ គឺកើតឡើងក្រោយពីស្បែករបស់យើងមានការរលាកតែមិនសំដៅដល់ការរលាកធ្ងន់ធ្ងរដែលធ្វើឲ្យឡើងដំបៅទឹករងៃនោះទេ គ្រាន់តែជាការរលាកដោយសារអ្វីមួយដែលធ្វើឲ្យស្បែកឡើងក្រហម ដែលបន្ទាប់មកក៏ឲ្យកើតជាជំងឺផ្កាស្បូននេះឡើងតែម្តង ឧទាហរណ៍ដូចជាការរលាកដោយសារកម្តៅថ្ងៃជាដើម។ ខាងក្រោមនេះជា រូបមន្តធម្មជាតិព្យាបាលជំងឺផ្កាស្បូន គ្រឿងផ្សំ៖ -ស្រូវសាលី និងទឺកឃ្មុំ វិធីធ្វើ និងប្រើប្រាស់៖ -លាយចូលគ្នា កូរឱ្យសព្វ -លាបលើមុខ ទុកចោល 20នាទី -លាងសំអាតចេញ -ព្យាយាមធ្វើឱ្យបាន ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍។ -សូមលាងសំអាតមុខជាមួយផលិតផលដែលមានការអនុញ្ញាតិនិងសមស្របទៅនឹងប្រភេទស្បែកយ៉ាងហោច 2ដងក្នុងមួយថ្ងៃនៅមុនពេលគេង និងពេលភ្ញាក់ពីគេង -ប្រើក្រណាត់ស្អាតជ្រលក់ទឹកក្តៅអ៊ុនៗយកមកគ្របអោយពេញផ្ទៃមុខប្រហែលជា5ទៅ10នាទី -បន្ថយការប្រើប្រាស់គ្រឿងសំអាងផាត់មុខ តែអ្នកអាចតែងមុខដោយការប្រើក្រែមជំនួយ មួយជាន់មុនរួចសឹមប្រើម្សៅផាត់តាមក្រោយ -ប្រើក្រែមជំនួយបម្រុងភ្នែកដែលមិនមានផ្សំជាមួយសារធាតុផ្សេងៗដែលអាចធ្វើអោយមានការរលាកត្រង់បរិវេណនោះ ដែលជាហេតុបណ្តាលអោយកើតមុនគួរជ្រើសរើសប្រើគ្រឿងសំអាងដែលមានគុណភាព និងសាកសមចំពោះស្បែកមុខរបស់លោកអ្នកដែលមិនមានផ្សំជាមួយសារធាតុគីមី ទើបមានផលធ្វើអោយស្បែកឃ្លាតឆ្ងាយពីការកើតមុន។ -គួរប្រើផលិតផលដែលជួយសំអាតស្បែកមុខ ក៏ដូចជាជួយភ្ជិតរន្ធខូងដូចជាទឹក Toner ដែលមានជាតិផ្សំដោយ AHA និង BHA -ញិចយកគ្រាប់មុនចេញពីសាច់អោយត្រឹមត្រូវទៅតាមក្បួនវិធី ព្រោះបើធ្វើខុសក្បួន វានិងកាន់តែធ្វើអោយមុខរបស់លោកអ្នកមានស្លាកស្នាម ការបាញ់កម្ចាត់មុនតាមរយៈកាំរស្មីឡាស៊ែរ វាជាវិធីមួយល្អដែរដែលមិនធ្វើអោយប៉ះពាល់ដល់ស្បែកមុខ ហើយវិធីនេះក៏កំពុងតែពេញនិយមផងដែរព្រោះវាទទួលបាន។ **សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ ប្រភព៖ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។