អានហើយស្រក់ទឹកភ្នែក ធ្វើល្អបានអាក្រក់! លោកយាយចាស់ជរា រើសបានលុយយ៉ាងច្រើន រួចប្រគល់ជូនម្ចាស់ដើមវិញ បែរជាគេខឹងហើយ ចោទគាត់ថាជាចោរ…
សីហា
-

កាលពីពេលថ្មីៗនេះ លោកយាយចាស់ជរាម្នាក់ មានឈ្មោះថា  Zhao Guizhi (ចៅ គួយជឺ) មានអាយុ ៨១ឆ្នាំដែលតែងតែរើសបន្លែដែលគេបោះចោល យកមកធ្វើម្លូប  លោកយាយមានសភាពក្រីក្រណាស់ ដោយប្តីរបស់គាត់បានស្លាប់ ដោយសារតែគ្រោះថ្នាក់រាចរណ៍ បន្សល់ទុកកូនប្រុសម្នាក់ នៅក្នុងផ្ទះគាត់ជាអ្នករ៉ាប់រងទាំងអស់ គាត់ប្រឹងប្រែងខំចិញ្ចឹមបីបាច់កូនប្រុសរហូតដល់ធំ ជាពិសេសក៏បានរៀបចំឲ្យកូនប្រុសរបស់មានអនាគតផងដែរ។

ក្រោយផ្សំផ្គុំរួចរាល់ហើយ គាត់គិតថា លែងពិបាកទៀតហើយ តែជាក់ស្តែងមិនបានធ្វើឲ្យគាត់បានធូរស្រាលនោះទេ ដោយសារតែចៅស្រីរបស់គាត់ ដែលមានអាយុ៣ខួបនោះ មានជំងឺដ៏កាចសាហាវ គឺជាជំងឺទឹកនោមផ្អែម កូនប្រុសរបស់គាត់ បានលះលែងគ្នា បន្សល់ទុកឲ្យគាត់បីបាច់ថែរក្សារចៅ ទាំងគាត់កំពុងលំបាកផងដែរ មិនយូរប៉ុន្មានកូនប្រុសរបស់គាត់ក៏បានស្លាប់បាត់ទៀត និយាយរួមគួរឲ្យអាណិតណាស់។

ទោះបីលោកយាយមានអាយុច្រើនហើយ តែលោកយាយនៅតែប្រកដមុខរបររើសអេតចាយដើម្បីចិញ្ចឹមចៅស្រី ទាំងខ្លួនរស់នៅទាំងវេទនា ពេលព្រឹកឡើង គាត់ដើររើសបន្លែដែលគេបោះចោលតាមផ្សារយកមកធ្វើជាម្លូបសំរាប់ខ្លួនឯង និងចៅ ទោះបីគាត់លំបាកយ៉ាងណា ក៏លោកយាយនៅតែបន្តធ្វើការមិនឈប់ឈរ នេះក៏ព្រោះតែមិនចង់ឲ្យចៅរស់នៅវេទនា និងកំព្រា ទាំងគ្រួសារ។

នៅពេលព្រលឹមចៅស្រីបានប្រាប់គាត់ថា សាលាមត្តេយ្យទាមទាអោយបង់ថ្លៃសិក្សាចំនួន 200$ លោកយាយក៏ដកហិបមកបើករាប់លុយនៅក្នុងហិបទាំងអស់បាន ២០០$ ត្រឹម លុយនេះគាត់ខំសន្សំទុកជាយូរមកហើយ។គាត់បានហុចលុយប្រគល់អោយចៅស្រីទៅបង់ថ្លៃសាលា ចៅស្រីសប្បាយចិត្តណាស់។ លុយ២០០$ សំរាប់អ្នកក្រដូចគាត់គឺច្រើនណាស់សន្សំយ៉ាងទើបបានប៉ុន្នឹង។

នៅក្រោមកំដៅថ្ងៃយ៉ាងខ្លាំង លោកយាយព្យាយាមករកាយសំរាមទាំងបែកញើសហូរដាប ជិតដល់ពេលថ្ងៃត្រង់ហើយសង្ឃឹមថានឹងរកដបទឹកដោះគោឬកំប៉ុងបានខ្លះ។

ពេលថ្ងៃត្រង់លោកយាយមានតែនំប៉ាំងមួយកំណាត់នឹងទឹកសុទ្ធមួយដបដែលច្រកយកមកពីផ្ទះសំរាប់អាហារថ្ងៃត្រង់។

នៅពេលយប់ខណះពេលដើរត្រលប់មកផ្ទះវិញ នៅលើផ្លូវស្ងាត់ជ្រងំគ្មានមនុស្ស ម៉ោងប្រហែល១២យប់ គាត់បានឃើញកាបូបលុយមួយ ដែលមានលុយយ៉ាងច្រើន ។គាត់គិតថាម្ចាស់កាបូបលុយមិនដឹងអន្ទះអន្ទែងស្ដាយលុយប៉ុន្នាទេ។

គាត់បានឈរនៅលើផ្លូវនោះដោយគិតថាម្ចាស់គេមករកវា។

10 នាទីក្រោយមកមានរថយន្តទំនើបមួយ បើកយឺត ៗ នៅលើផ្លូវ ហើយអ្នកបើកឡានមើលទៅទាំងសងខាងផ្លូវហើយហាក់ដូចជាកំពុងស្វែងរកអ្វីមួយបន្ទាប់មកអ្នកបើកបរបានឃើញលោកយាយហើយ អ្នកបើកឡានបានបើកបង្អួចហើយសួរថាៈ “អ៊ុំស្រីមានបានឃើញកាបូបមួយនៅទីនេះទេ ខ្ញបានជ្រុះបាត់វា”“តើប្រភេទកាបូប​អ្វី អ្នកអាចពណ៌នាវាបាន?” លោកយាយចាស់សួរ។ អ្នកបើកបរបានឆ្លើយតប “កាបូបធំមួយពណ៌ខ្មៅ” ។ដោយការរៀបរាប់របស់អ្នកបើកបរពីកាបូបដូចគ្នានឹងកាបូបដែលគាត់រើសបាន គាត់សន្មតបានថានេះជាម្ចាស់កាបូប គាត់ក៏ប្រគល់ការបូបលុយអោយទៅអ្នកបើកបរនោះ ។

ម្ចាស់កាបូបពេញចិត្តនឹងទទួលយកកាបូបវិញ ហើយបន្ទាប់មកបានបើកកាបូបនោះភ្លាមស្រាប់តែមុខរបស់គាត់បានប្រែជាខឹងក្រោដហើយបាននិយាយថា “ទេខ្ញុំមានពីររយពាន់ ឥឡូវឃើញតែមួយរយពាន់ “។“ទេខ្ញុំមិនបានយកលុយមួយកាក់មួយសេនទេខ្ញុំបើកហើយគ្រាន់តែមើលអ្វីដែលនៅខាងក្នុងខ្ញុំពិតជាមិនបានរើទេបើខ្ញុំចង់យក ខ្ញុំមិនឈរង់ចាំអ្នកនៅទីនេះទេ” លោកយាយពន្យល់។“លុយខ្ញុំពីររយពាន់ច្បាស់ណាស់ ឥឡូវនៅតែប៉ុន្នឹងមានតែលោកយាយឯងអ្នកយក!” ម្ចាស់កាបូបនិយាយ។

លោកយាយហ៊ានស្បត់ថា បើគាត់យកលុយតែមួយកាក់មួយសេនអោយរន្ទះបាញ់។ លោកយាយនិយាយចប់លេចចេញស្រីម្នាក់ដែលជាកូនម្ចាស់ការបូប។

កូនស្រីម្ចាស់ការបូបនិយាយថា ‘ថ្ងៃរសៀលនេះក្រែងប៉ាទៅធ្វើជំនួយហើយដកលុយខ្លះមែនទេ ‘ពេលលឺកូនស្រីនិយាយចប់ ម្ចាស់កាបូបក៏បាននឹកឃើញហើយក៏និយាយសុំទោសទៅកាន់លោកយាយថា រឿងនេះជាការយល់ច្រលំ។កូនស្រីម្ចាស់ការបូបក៏បានដកលុយពីកាបូប ៩០,០០០ ដុល្លា ជូនទៅអ៊ុំស្រីថានេះជាទឹកចិត្តបន្តិចបន្ទួច ហើយក៏លាលោកយាយត្រលប់មកផ្ទះវិញ។

លោកយាយពេលត្រលប់មកដល់ផ្ទះចៅស្រីរបស់គាត់ក៏សួរថាថ្ងៃនេះយ៉ាងម៉េចដែរលោកយាយ?។ដូនតប ថ្ងៃនេះលោកយាយបានជួបបុរសម្នាក់គាត់បានជួបបញ្ហា លោកយាយក៏បានជួយហើយគេក៏បានជូនលុយយាយមួយចំនួន។

ចៅស្រីបានទះដៃអោយលោកយាយហើយនិយាយថា “យាយពិតជាអស្ចារ្យណាស់!”