ដូចពាក្យចាស់តែងពោលថា “ភាពជោគជ័យ គឺកើតមានឡើងចំពោះតែអ្នកដែរមានការខិតខំប្រឹងប្រែង និងតស៊ូតែប៉ុណ្ណោះ” ក្នុងវ័យ៤០ឆ្នាំ លោកស្រី ឃួន សុជាតា ជាស្រ្តីម្នាក់ដែលគួរឱ្យចាប់អារម្មណ៍។ ទោះបីជាលោកស្រីស្ថិតក្នុងជនដែលមានពិការភាពក៏ដោយ លោកស្រីនៅតែបង្ហាញពីភាពរឹងប៉ឹងរបស់គាត់ជានិច្ច។ លោកស្រីបាន រៀបរាប់អំពីឆាកជីវិត និងក្ដីសុបិន្តដោយមិនដែលខ្វល់ពីពិការភាពសូម្បីតែបន្តិច។ លោកស្រីជាមនុស្សសុទិដ្ឋិនិយម និងមានការតស៊ូធ្វើការដែលមានគោលដៅច្បាស់លាស់នៅក្នុងឆាកជីវិត។
.jpg?1634192083)
លោកស្រី បានប្តេជ្ញាក្នុងចិត្តថា «មនុស្សម្នាក់ៗអាចកំណត់ជោគវាសនាដោយខ្លួនឯង ដោយសារតែនៅក្នុងជីវិតរបស់មនុស្សយើង ម្នាក់ៗមានចំនុចខ្លះយើងអាចកែប្រែបាន និងចំណុចខ្លះមិន អាចកែប្រែបាន»។ លោកស្រី ឃួន សុជាតា កើតនៅឆ្នាំ១៩៨២ ជាជនដែលមានពិការភាព ដែលមានប្រវត្តិជូរចត់តស៊ូ រហូតក្លាយជាអគ្គនាយិកា ក្រុមហ៊ុន (បំណក់ អេកូ ផាក) ។ ការតស៊ូ ក្នុងការសិក្សា តាំងពីលោកឪពុក លោកស្រីបានចែកឋានទៅ បានធ្វើអោយស្រ្តីធុរកិច្ច រូបនេះ ទទួលបានជោគជ័យ នៅក្នុងជីវិត ដោយមានឱកាសក្នុងការបម្រើការងារ នៅក្នុងក្រុមហ៊ុនឯកជន និងស្ថាប័នអង្គការមិនមែនរដ្ឋាភិបាល(ពេលខ្លះ ជាបុគ្គលិកស្ម័គចិត្ត ពេលខ្លះជាបុគ្គលិកតូចតាចក្នុងជីវិតការងារ តែគាត់តស៊ូទៅធ្វើការ ព្រោះគាត់ចាត់ទុកថា ជាការរៀនសូត្រ ដែលអាចនាំឲ្យលោកស្រីមានចំណេះដឺងកាន់តែទូលំទលាយ និងទទួលបានលទ្ធផលល្អនៅក្នុងជីវិត)។ លោកស្រីតស៊ូនៅក្នុងជីវិត ដែលកំព្រា ឪពុក មានតែម្តាយ តាំងពីគាត់មានអាយុ២ឆ្នាំមកម្លេះ បើទោះជាជនដែលមានពិការភាព តែលោកស្រីមិនដែលបោះបង់ និងចុះចាញ់ឡើយ (ការតាំងចិត្ត អំណត់តស៊ូ និងមានគោលដៅច្បាស់ ខ្ញុំមិនដែលចុះចាញ់ និងតូចចិត្តចំពោះពិការភាពរបស់ខ្ញុំឡើយ បើទោះជាមានការរើសអើងខ្លះក៍ដោយ នេះជាអ្វីដែលលោកស្រីបានមានប្រសាសន៍)។
.jpg?1634192093)
លោកស្រី ឃួន សុជាតា ជាជនដែលមានពិការភាពមែន តែយ៉ាងណាមិញលោកស្រី មិនបានបោះបង់ចោលការសិក្សា ឬក៏ត្អូញត្អែរចំពោះជីវិតនោះឡើយ ផ្ទុយទៅវិញលោកស្រីបានខិតខំ តស៊ូ ជំនះឧបសគ្គ មិនថាក្នុងការសិក្សា ការរស់នៅឡើយ។ លោកស្រីបានប្រឡូកចូលក្នុងវិស័យអចលនទ្រព្យក្នុងឆ្នាំ២០១៩ និងបានជោគជ័យ រហូតដល់បើកក្រុមហ៊ុនខ្លួនឯងនៅក្នុងឆ្នាំ២០២១នេះ។ មកដល់ពេលនេះលោកស្រីក្លាយជាអគ្គនាយិការ របស់បំណក់អេកូផាក និងជាម្ចាស់កសិដ្ឋានបណ្តុះកូនឈើដ៍ធំមួយដែរ។
.jpg?1634192099)
សព្វថ្ងៃនេះ លោកស្រីក៏បានចូលរួមចំណែកជាមួយរដ្ឋាភិបាលផងដែរ ដូចជាកាកបាទក្រហមកម្ពុជា ការងារសង្គម និងមនុស្សធម៌ ជាដើម ជាពិសេសជនដែលមានពិការភាព ឲ្យទទួលបានឱកាសចែករំលែករឿងរ៉ាវដែលលោកស្រីបានឆ្លងកាត់ នេះសបញ្ជាក់ថា លោកស្រីមិនមែនជួយត្រឹមតែខ្លួនឯងនោះទេ ពោលគឺជួយដល់ប្រជាជនកម្ពុជា ឲ្យយល់ពីតម្លៃមនុស្សពិតប្រាកដ ឲ្យខិតខំតស៊ូទាំងអស់គ្នា។

លោកស្រី បានបន្តថាទៀតថា ជីវិតត្រូវតស៊ូ ទោះបីយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កុំអស់សង្ឃឹម កើតមកក្រ ពិការ មិនប្រាកដថា យើងធ្វើមិនបាននោះទេ សំខាន់ត្រូវលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន តស៊ូជំនះរបស់ឧបសគ្គ។ ប្រសិនជាអ្នកចង់ជោគជ័យក្នុងជីវិត អ្នកត្រូវរៀនស្គាល់ពីខ្លួនឯងអោយបានច្រើន អោយដឹងថាតើអ្នកត្រូវការអ្វី អ្វីទៅជាចំនុចខ្លាំង រឺខ្សោយរបស់អ្នក។ ម្យ៉ាងវិញទៀត អ្នកត្រូវចេះអោយតម្លៃខ្លួនឯង បើទោះបីជាគ្មាននរណាមើលឃើញតម្លៃរបស់អ្នកក៏ដោយ ពីព្រោះប្រសិនជាសូម្បីតែអ្នកក៏មិនអោយតម្លៃខ្លួនឯងផង វាពិបាកនឹងអោយអ្នកដទៃអោយតម្លៃអ្នកណាស់៕
.jpg?1634192119)
.jpg?1634192119)
.jpg?1634192120)
.jpg?1634192119)
.jpg?1634192121)
.jpg?1634192120)
.jpg?1634192120)
.jpg?1634192121)
.jpg?1634192120)
.jpg?1634192120)
.jpg?1634192120)
.jpg?1634192120)
.jpg?1634192120)
.jpg?1634192121)
.jpg?1634192121)
.jpg?1634192121)
.jpg?1634192121)
.jpg?1634192121)
.jpg?1634192121)
.jpg?1634192122)
.jpg?1634192123)
.jpg?1634192121)
.jpg?1634192121)
.jpg?1634192123)
.jpg?1634192122)
.jpg?1634192122)