កូនស្រីមាសឪពុកកូនបានរៀនចប់ប្រកបដោយកិត្តិយស នេះគឺជារថយន្តដែលពុកទិញទុកជាច្រើនឆ្នាំមកហើយ វាឡានជាស៊េរីចាស់គួរសម តែចាំពុកទិញរថយន្តថ្មីអោយកូន ឥឡូវកូនស្រីជួយយកឡាននេះទៅលក់អោយពុកសិនបានទេកូនស្រីយកវាទៅលក់នៅហាងដែលទទួលទិញរថយន្តចាស់ៗ ហើយកូនសួរគេមើលថា គេអោយតម្លៃឡាននេះប៉ុន្មានកូនស្រី ចាសពុកចាំកូនយកទៅលក់ នាងបានតបទៅឪពុកដោយប្រញាប់ ហើយប្រញាប់បើកឡាននេះទៅកន្លែងទទួលទិញរថយន្តចាស់ៗភ្លាមមិនយូរប៉ុន្មាន
.jpg?1623499019)
.jpg?1623499019)
នាងក៏ត្រឡប់មកវិញហើយប្រាប់ឪពុកថា "គេអោយតម្លៃឡានយើង 1,000$ ពុក ព្រោះម្ចាស់ហាងថាសភាពឡានយើងទ្រុឌទ្រោមហើយចាស់ហើយពុក ឪពុកក៏ប្រាប់ម្តងទៀតថា ឥឡូវយកបែបនេះវិញកូន កូនសាកបើកឡាននេះទៅហាងទទួលបញ្ចាំមើល ហើយអោយម្ចាស់ហាងមើលថា តម្លៃឡានយើងគួរបានប៉ុន្មាន"កូនស្រីក៏ឆ្លើយចាសពុក ហើយក៏បើកឡានទៅម្តងទៀត បានមួយស្របក់នាងក៏បានត្រឡប់មកប្រាប់ឪពុកវិញដោយសម្លេងបែបអស់សង្ឈឹមក្រៀមក្រំថាហាងទទួលបញ្ចាំគេអោយតម្លៃតែ 100$ ទេពុក គេថា ឡានយើងចាស់ខ្លាំងណាស់ធ្វើអីមិនកើតទេពុក។
.jpg?1623499024)
សម្លេងដែលនាងដែលនិយាយមកប្រកបដោយភាពអស់សង្ឃឹមយ៉ាងខ្លាំងឪពុកបានលួងលោមកូនស្រី ហើយប្រាប់កូនស្រីទៀតថា
"ឥឡូវជម្រើសចុងក្រោយ កូនជួយពុកបើកឡាននេះទៅ សារមន្ទីរទទួលទិញឡានចាស់ៗ(កន្លែងផ្តល់តម្លៃដល់ឡានស៊េរីចាស់ៗ)បានទេ ហើយកូនអោយគេមើល ថាគេហ៊ានអោយតម្លៃបុ៉ន្មាន"កូនស្រីក៏ព្រមតាមឪពុកតែបើកឡានចេញទៅទាំងមិនសូវពេញចិត្ត & អស់សង្ឃឹមតែបានមួយស្របក់ ពេលនាងត្រឡប់មកវិញនាងបានស្ទុះទៅអោបឪពុកយ៉ាងពេញចិត្តនិងរំភើបយ៉ាងខ្លាំងហើយនាងបាននិយាយថា ពុកៗ សារមន្ទីរដែលទទួលទិញឡានចាស់ៗនោះ អ្នកខ្លះហ៊ាននិយាយថាគេនឹងទិញឡានយើងហើយអោយតម្លៃដល់ 10,000$! គាត់ប្រាប់ថា នេះគឺជាប្រភេទរថយន្ត Nissan Skyline R34 វាជារថយន្តលំដាប់ iconic ហើយមានមនុស្សជាច្រើនកំពុងតាមរករថយន្តប្រភេទនេះខ្លាំងណាស់។
.jpg?1623499029)
ឪពុកញញឹមតិចៗ ហើយប្រាប់ទៅកូនស្រីថា
.jpg?1623499034)
កូនស្រីមាសឪពុកកូនត្រូវចាំណា មិនថារបស់ ឬ មនុស្ស កូនត្រូវស្វែងរកកន្លែងណាដែលគេអោយតម្លៃយើង ហើយគ្រប់កន្លែងទាំងអស់មិនមែនសុទ្ធ តែគេអោយតម្លៃយើងទេ កន្លែងខ្លះគេមិនស្គាល់តម្លៃយើង ហើយយើងកុំស្អប់គេឬកុំបន្ទាបខ្លួនយើងទៅតាមតម្លៃដែលគេអោយ បើយើងដឹងថាកន្លែងនោះ មិនអោយតម្លៃយើង យើងត្រូវស្វែងរកកន្លែងផ្សេងទៀត រហូត បានតម្លៃពិតដែលយើងចង់បាន៕
.jpg?1623499042)