យោងតាមការសិក្សាពីមជ្ឈមណ្ឌលស្រាវជ្រាវបុរាណវិទ្យាម៉ាឡេស៊ី សេចារ៉ា (Sejarah) បានបង្ហាញពីទម្រង់មួយនៃលលាដ៍ក្បាលបុរសម្នាក់ដែលឈ្មោះ ពេរ៉ាក់ (Perak) ដែលឈ្មោះបុរសម្នាក់នេះមានភាពល្បីល្បាញខ្លាំងនៅក្នុងសៀវភៅប្រវត្ដិសាស្រ្ដរបស់ប្រទេសខ្លួន ដែលមានចំណងជើងថា " Perak Man"។ លលាហ៍ក្បាល និងគ្រោងឆ្អ ឹ ងដ៏ចំណាស់បំផុតរបស់បុរសម្នាក់នេះត្រូវបានគេរកឃើញនៅក្នុងទីក្រុង ឡេងហ្គុង (Lenggong) ក្នុងការវិភាគនៃគ្រោងឆ្អឹងនិងលលា ដ៍ ក្បាលនេះត្រូវបានគេសន្មត់ថាស្ថិត នៅក្នុងសម័យបុរេប្រវត្ដិ ប៉ាលេអូលេទិក ( Paleolithic ) មានអាយុកាល ៣៥.០០០+ ឆ្នាំមុន។
អស់រយះពេលជាច្រើនឆ្នាំមកហើយអ្នកវិទ្យាសាស្ដ្រ ម៉ាឡេស៊ីមានគំនិតតែមួយគត់នោះគឺជាការសិក្សាពីទម្រង់នៃរៀបបង្គុំនៃគ្រោងឆ្អឹងរបស់ ពេរ៉ាក់។ គ្រោងឆ្អឹងនេះដែរត្រូវបានគេរកឃើញដំបូងនៅឆ្នាំ ១៩៩១ នៅក្នុងរូងភ្នំ ហ្គ័រ ហ្គុណុង រុនថៈ (Gua Gunung Runtuh) ក្នុងទីក្រុង ឡេងហ្គុង (Lenggong) ប្រទេសម៉ាឡេស៊ី។ ការរកឃើញទាំងនេះគឺជាលទ្ធផលនៃការស្រាវជ្រាវដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវបុរាណវិទ្យាម៉ាឡេស៊ី ដឹកនាំដោយអ្នកស្រីសាស្រ្តាចារ្យ ហ្សារ៉ានី ម៉ាមេដ ដែលមកពីសាកលវិទ្យាល័យ Universiti Sains Malaysia (USM) ដោយសហការជាមួយនាយកដ្ឋានសារមន្ទីរប្រទេសម៉ាឡេស៊ី។
ពិតជាអស្ចារ្យណាស់ ការសិក្សាពីមជ្ឈមណ្ឌលស្រាវជ្រាវបុរាណវិទ្យាម៉ាឡេស៊ីរយះពេល៣០ឆ្នាំកន្លងមកនេះចេញជាផ្លែផ្កាហើយ នៅទីបំផុតការវិភាគមុខមាត់របស់បុរសឈ្មោះ ពេរ៉ាក់ ត្រូវបានលេចរូបរាងឡើង ក្នុងការប្រើវិធីសាស្ដ្រសប្បនិមិត្ម 3D ដោយក្រុមអ្នកវិទ្យាសាស្ដ្រមកពីសាកលវិទ្យាល័យ Universiti Sains Malaysia (USM) និងអ្នកជំនាញឌីហ្សាញ 3D មកពីប្រទេសប្រេស៊ីលឈ្មោះ ស៊ីសេរ៉ូ ម៉ូរ៉ែស (Cicero Moraes) ដែលជាអ្នកឯកទេសជំនាញនៅក្នុងវិស័យនៃការធ្វើកោសល្យវិច្ច័យមុខនៅក្នុងប្រទេសប្រេស៊ីល។
ហើយខាងក្រោមនេះគឺជាលទ្ធផលនៃការវិភាគទម្រង់មុខមាត់ របស់បុរសឈ្មោះ ពេរ៉ាក់ ដែលអ្នកវិទ្យាសាស្ដ្រសិក្សារយះពេល៣០
ឆ្នាំកន្លងមកនេះ។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ WOB