ភ្នំពេញ៖ បងប្អូនប្រិយមិត្តជាច្រើន ប្រាកដជាដឹងអំពីភ្នែក ម៉្ញូប ប្រសិនបើភ្នែករបស់អ្នកមិនបានស្ថិតនៅក្នុងទ្រង់ទ្រាយល្អ ឬមិនអាចផ្តោតឲ្យបានត្រឹមត្រូវនោះទេ អ្នកនឹងមិនអាចបង្កើតរូបភាពច្បាស់នៅលើរេទីន (Retina) បានទេ ដែលរេទីននេះគឺជាស្រទាប់ជាលិកាមួយប្រភេទនៅផ្នែកខាងក្រោយកែវភ្នែករបស់អ្នក ដែលមានអារម្មណ៍រំញ៉ោចទៅនឹងពន្លឺ និងមានតួនាទីបញ្ជូនសញ្ញា ឬរូបភាពទៅឲ្យខួរក្បាលអំពីអ្វីដែលអ្នកបានមើលឃើញ។
យ៉ាងណាមិញ នារីដ៏ស្រស់ស្អាតម្នាក់បានចែករំលែកបទពិសោធន៍អំពីភ្នែករបស់គាត់ផ្ទាល់ដែល ម៉្ញូប នេះជាការរៀបរាប់ខាងក្រោម“ចំណាយពេលអានបន្តិចសំរាប់អ្នកចង់ដឹងពីដំណេីរការ #ព្យាបាលភ្នែកម្ញូប នៅប្រទេសសាំងហ្គាពួរថ្ងៃនេះខ្ញុំចង់ ចែករំលែកបទពិសោធន៍ ខ្ញុំផ្ទាល់កាលពី2ឆ្នាំមុន ខ្ញុំបានការព្យាបាលភ្នែកម្ញូបដោយការបាញ់ឡាស៊ែរ ប្រេីប្រាស់ប្រពន្ធ័ឡាស៊ែរ(PRK)បាញ់ចូលទៅក្នុងកែវភ្នែក(ភ្នែកម្ខាង30វិនាទី) ពេលបាញ់រួចពេទ្យអោយជាថ្នាំដាក់ភ្នែក ថ្នាំបំបាត់ការឈឺចាប់ និង
ថ្នាំងងុយគេង ដំបូងមានអារម្មណ៍ ផ្សាភ្នែក ស្ងួត ព្រិលស្រវាំង និង ហ៊ាទឹកភ្នែកជាដេីម ហាមភ្នែកត្រូវទឹក1សប្តាហ៍ ពាក់វ៉ែនតាការពារកំដៅថ្ងៃយ៉ាងតិច2ខែ ជៀសវាងកន្លែងកខ្វក់ ភ្នែកបាញ់រួចប្រហែល3សប្តាហ៍ទេីបមេីលឃេីញច្បាស់100% ភ្នែកជាសះស្បេីយពេញលេញពី3-6ខែក្រោយពេលព្យាបាលតម្លៃ3000$(មិនបូកទាំងថ្នាំ) តម្រូវអោយស្នាក់នៅប្រទេសសាំងហ្គាពួរយ៉ាងតិច8ថ្ងៃ(ចាយវាយស្នាក់នៅដោយខ្លួនឯង) បេីគិតទាំងអស់ខ្ទង់10000$+Shareចែកគ្នាយល់ដឹងទាំងអស់គ្នាបំណងល្អពី កូនពៅ”៕