អាណិតណាស់លោកអើយជួយស៊ែរឲ្យសប្បុរសជនបានឃើញផង...លោកតារស់នៅកំសត់តែម្នាក់ឯងគ្មានកូនគ្មានចៅហ្នឹងគេទេ
ណារ៉ា
-

គួរអោយសង្វេគណាស់ពេលបានឃើញទិដ្ឋភាពបែបនេះ...អាណិតណាស់លោកអើយជួយស៊ែរឲ្យសប្បុរសជនបានឃើញផង...លោកតារស់នៅកំសត់តែម្នាក់ឯងគ្មានកូនគ្មានចៅហ្នឹងគេទេ ។

បើយោងតាមហ្វេសប៊ុកឈ្មោះ Ah Øun ST KD បានបង្ហោះកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះបានរៀបរាប់ថា៖ «ថ្ងៃរាល់លោកតារស់នៅកំសត់តែម្នាក់ឯងគ្មានកូនគ្មានចៅនឹងគេទេ លោកតាមានអាយុច្រើនណាស់ហើយ ធ្វើអ្វីពុងកើត រាល់ថ្ងៃលោកតារស់នៅពឹងលើកអ្នកស្រុក គេឲ្យបាយក៏បានបាយគេឲ្យទឹកក៏បានទឹក លោកតាគ្មានដីគ្មានផ្ទះនោះទេ ផ្ទះដល់តូចមួយនេះគាត់សូមគេស្នាក់អាស្រ័យទេរាល់ថ្ងៃ
#សូមពុកម៉ែបងប្អូនមេត្តាជួយដល់រូបលោកតាផងព្រោះលោកតាគ្មាននណាពឹងពាក់នោះទេរាល់ថ្ងៃនឹង #ជីវិតពិតដល់កំសត់របស់លោកតាម្នាក់ដែលរស់នៅភូមិក្បាលកោះលិចឃុំកោះខ្សាច់ទន្លាស្រុកស្អាងខេត្ដកណ្ដាល #បើពុកម៉ែបងប្អូនមានចិត្តអាណិតមេត្តាចង់ជួយដល់រូបលោកតាអាចCallតាមលេខនាងខ្ញុំបាន093768789» ៕
ប្រភព៖  Ah Øun ST KD