ពុទ្ធោអើយជួយស៊ែរយកតែបុណ្យផងចុះ...ដេកហូរទឹកភ្នែកមិនដឹងខ្លួនព្រោះជីវភាពក្រីក្រពេកគ្មានសមត្ថភាពយកកូនទៅព្យាបាលជំងឺនៅពេទ្យ
ណារ៉ា
-

កាលពីម្សិលមិញត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ យោងតាមប្រភពហ្វេសប៊ុករបស់ព្រះតេជគុណ Kakada Sophorn បានបង្ហោះសារស្វែងរកសប្បុរសជនដើម្បីជួយដល់បងប្រុសម្នាក់ដេកឈឺសល់តែស្បែកដណ្ដប់ឆ្អឹង ។

ព្រះតេជគុណបានរៀបរាប់ថា៖ «សូមមេត្តាជួយ Share ម្នាក់មួយផងបានទេបងប្អូនដើម្បីជួយដល់ជីវិតចុងក្រោយរបស់បងប្រុសម្នាក់នេះផងពិតជាគួរអោយអាណិតណាស់ពេលទាំងអស់គ្នាបានឃើញវីដេអូមួយនេះហើយដឹងតែទឹកភ្នែកហូរដោយមិនដឹងខ្លួនតែម្ដងដោយគ្រួសារមានជីវភាពក្រីក្រពេកមិនមានសមត្ថភាពសម្រាប់យកកូនទៅព្យាបាលជំងឺតនៅពេទ្យទេដូចបងប្អូនមើលឃើញហើយខ្លួនរបស់គាត់នៅសង់តែឆ្អឹងទេសូម្បីតែមុខក៏មើលមិនចង់ស្គាល់ផងចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយដល់គាត់ម្នាក់តិចផងបានទេ សំរាប់ពត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ 087313246»៕
ប្រភព៖ ព្រះតេជគុណ Kakada Sophorn