ខ្ជាយមិនត្រឹមតែមានអត្ថប្រយោជន៍ច្រើនប៉ុណ្ណោះទេ តែខ្ជាយក៏ជាឱសថធម្មជាតិព្យាបាលជំងឺមួយចំនួនបានផងដែរ!
ណារ៉ា
-

រុក្ខជាតិ៖ ខ្ជាយ ផ្នែកប្រើប្រាស់៖ មើម។ កន្លែងដាំដុះ៖ ដាំតាមផ្ទះជាគ្រឿងស្លរ។

កន្លែងដាំដុះ៖ ដាំតាមផ្ទះជាគ្រឿងស្លរ។ លក្ខណៈរុក្ខជាតិ៖ រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម ស្លឹក៖ ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់ ផ្កា៖ ពណ៌ផ្កាឈូក មាន២ទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។
ការព្យាបាល៖ -មើម ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស ធ្លាក់ស សំរួលអារម្មណ៍…។
កំរិតប្រើ៖ -មើមស្រស់ លាងទឹកអោយស្អាត ប្រើ ៥០ក្រាម ក្នុងមួយថ្ងៃ ដាំទឹកហូប។ -ប្រើខាងក្រៅ បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬបិតបំពោក (បិតអោយពេញ)។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ ប្រភពពី៖ អ៊ាង សុផល្លែត ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ