រូបមន្តកម្ចាត់អាចម៌រុយលើមុខ បកស្បែកមុខឱ្យសបានឆាប់រហ័សទាន់ចិត្ត
ណារ៉ា
-

អាចម៌រុយ ជាសត្រូវធម្មជាតិរបស់មិត្តនារីៗ។ បើទោះបីជាមានវិធីផ្សេងៗជាច្រើន តែវាថ្លៃ ហើយមិនមែនសុទ្ធតែប្រើរួចបានជោគជ័យដូចបំណងទាំងអស់ទេ។

ស្លឹកម្លូ ជាឱសថបុរាណមានសមត្ថភាពអស្ចារ្យអាចកម្ចាត់អាចម៌រុយបានយ៉ាងពូកែ។ សំខាន់វាត្រូវនឹងស្បែកគ្រប់ប្រភេទ។
*គ្រឿងផ្សំ ស្លឹកម្លូ 5-10សន្លឹក ទឹក 300មីលីលីត្រ
សម្ភារជំនួយ៖ ម៉ាស៊ីនក្រឡុក ឬត្បាល់ ឆ្នាំង ចាន…
*ការណែនាំ -គួរជ្រើសរើសប្រភេទស្លឹកម្លូខ្ចី កុំឱ្យចាស់ពេក ចៀសវាងស្លឹកលឿង លាងសម្អាតវានឹងទឹក ឬដាក់ត្រាំទឹកអំបិលដើម្បីកម្ចាត់ដីចេញពីស្លឹកឱ្យអស់ បន្ទាប់មកហាលវាឱ្យស្ងួត
-ដាក់ស្លឹកម្លូដាំក្នុងទឹក 300មីលីលីត្រឱ្យពុះ និងរម្ងាស់វារយៈពេល 15នាទី -រង់ចាំឱ្យត្រជាក់ ស្រង់ស្លឹកម្លូចេញដាក់ក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ត់រយៈពេល 30វិនាទី -ចាក់វាទៅក្នុងក្រឡកែវមួយគ្របឱ្យជិត រួចរក្សាទុកក្នុងទូរទឹកកកសម្រាប់ប្រើ។
*វិធីប្រើ -លាងសម្អាតផ្ទៃមុខនឹងទឹកក្តៅអ៊ុនៗ និងហ្វូមដើម្បីឱ្យស្បែករលោង និងបើករន្ធញើស -លាបក្រែមខាងលើពេញស្បែកមុខ និងម៉ាស្សាថ្នមៗរយៈពេល 3-5នាទីដើម្បីស្រូបយកសារធាតុចិញ្ចឹមចូលពេញស្បែក និងសម្រួលដល់ចរាចរណ៍ឈាម
-រង់ចាំ 20នាទីរហូតដល់ស្ងួត ហើយលាងសម្អាតនឹងទឹកស្អាត។ ចុងក្រោយ យកដុំទឹកកកខ្ចប់ក្នុងកន្សែង ហើយជូតស្បែកមុខអ្នកថ្នមៗម្តងទៀតដើម្បីបិទរន្ធញើសវិញ អនុវត្តវិធីនេះ 2-3ដងក្នុងមួយសប្តាហ៍ ស្បែកមុខអ្នកនឹងសភ្លឺថ្លាម៉ត់រលោង៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ ប្រភព៖ អ៊ាង សុផល្លែត