រថយន្ដហុីយ៉ាន់ដាយបើកគៀរថយន្តកាមរីបាឡែនបណ្ដាលឲ្យរងការខូចខាត រួចសង៨០$បញ្ចប់រឿង
ភ្នំពេញ៖ រថយន្ដកាមរីបាឡែនបានធ្វើដំណើរបំរុងឆ្លងផ្លូវត្រូវរថយន្តហុីយ៉ាន់ដាយបើកគៀពីចំហៀងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងឆ្វេង ធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ នៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៣៧១ កែងផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។