កីឡាករជម្រើសជាតិបាល់ទាត់យុវជនកម្ពុជា ទៀត គឹមហេង​ រងរបួ សធ្ងន់ ខណៈមិត្តស្រីបានស្លា ប់ ដោយសារតែ...
ស៊ីហៀង
- 5074

ភ្នំពេញ​ ៖​ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង​ បានបេីកបុកម៉ូតូCPX មួយគ្រឿង បណ្ដាលឲ្យនារីរូបស្រស់ម្នាក់ស្ លាប់យ៉ាងអាណោចអធម៌​ និងបុរសម្នាក់ជាសង្សាររងរបួសធ្ងន់​ រួចបេីករថយន្តគេចបាត់​ភ្លាមៗ​ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១រំលងអាធ្រាត្រ​ ឈាន​ចូលថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣​ កែងផ្លូវ៣១០​ ក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

នារីជនរងគ្រោះ​ មានឈ្មោះ​ គ្រី​ សុដាឡែន​ អាយុ១៨ឆ្នាំ រៀនថ្នាំ១២ នៅវិទ្យាល័យទួលទំពូង ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ និងមានស្រុកកំណើតនៅ ខេត្តបាតដំបង។

ចំណែកបុរសម្នាក់ទៀត ដែលត្រូវបានគេស្គាល់ថាជាកីឡាករជម្រើសជាតិបាល់ទាត់យុវជនកម្ពុជា ឈ្មោះ ទៀត គឹមហេង និងជាកីឡាករបាល់ទាត់របស់ក្លិបវិសាខា បានរបួ ស ធ្ ងន់។

បើយោងតាមប្រភពពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថាមុនពឹលកើតហេតុគេឃេីញម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌សពាក់ស្លាកលេខ​ ព្រះសីហនុ​ 1 i -7873 ​ បុរសម្នាក់​ និងនារីម្នាក់​ បានតាមធ្វេីដំណេីរត្រឡប់មកពីខួបកំណើតមិត្តភត្តិវិញតាមបណ្ដោយផ្លូវ៣១០​ ទិសដៅពីកេីតទៅលិច​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក​ គ្រាន់តែដឹងថាពណ៌ខ្មៅ​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៤៣​ ទិសដៅពីជេីងទៅត្បូង​ ក្នុងល្បឿនយ៉ាងលឿន​ ហេីយក៏បុកម៉ូតូចំពីចហៀងពេញទំហឹង​ បណ្ដាលឲ្យម៉ូតូអូសជាង៥០ម៉ែត្រ​ និងធ្វេីឲ្យបុរសម្នាក់ជាអ្នកឌុបរងរបួ សធ្ង ន់​ និងនារីម្នាក់រួមដំណេីរជាមួយគ្នាបានស្លា ប់យ៉ាងអាណោចអធម៌​ ។

​ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់​ ហេីយធ្វេីការវាស់វែង​យកម៉ូតូជនរងគ្រោះទៅរក្សាទុក​ និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕

ដោយ ៖ ភត្រ្តា