សូមចូលរួមរំលែកទុក្ខគ្រួសារប្អូនស្រីផង! មហាជនសែន ខ្លោចចិត្ត អ្នកទាំងពីរ ដោយនារីស្រស់ស្អាតម្នាក់បានស្លា ប់ ខណៈមិត្តប្រុសដែលជាកីឡាបាល់ទាត់ កំពុងសង្គ្រោះបន្ទាន់...
ស៊ីហៀង
- 3095

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ​ ឈាន​ចូលថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣​ កែងផ្លូវ៣១០​ ក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​  រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង​ បានបេីកបុកម៉ូតូCPX មួយគ្រឿង បណ្ដាលឲ្យនារីរូបស្រស់ម្នាក់ស្ លាប់យ៉ាងអាណោចអធម៌​ និងបុរសជាសង្សារ ដែលគេស្គាល់ថាជាកីឡាករជម្រើសជាតិបាល់ទាត់យុវជនកម្ពុជា ឈ្មោះ ទៀត គឹមហេង និងជាកីឡាករបាល់ទាត់របស់ក្លិបវិសាខា រងរបួសធ្ងន់​ រួចបេីករថយន្តគេចបាត់​ភ្លាមៗ​ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ។

ដំណឹងដ៏ក្រៀមក្រំមួយនេះ បានធ្វើឲ្យក្រុមកីឡាបាល់ទាត់ទាំងអស់ពិតជាការសោកស្តាយ ជាខ្លាំង ។ បើយោងតាមគណនីហ្វេសប៊ុករបស់ Sport/កីឡា News បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមនៃស ពរបស់ប្អូនស្រី  គ្រី​ សុដាឡែន​ អាយុ១៨ឆ្នាំ ដែលបានស្លា ប់បាត់បង់ជីវិតយ៉ាងអាណោចអធម័។ ដោយម្ចាស់គណនីនេះបានបង្ហោះសារថា "កាលពីវេលាម៉ោង​ 1 យប់មិញនេះកីឡាករ ទៀត គឹមហេង​ និងមិត្តស្រីរបស់គេបានជួបគ្រោះថ្នាក់ចរាចរណ៏​ ដោយរូបគេត្រូវរងរបួសធ្ងន់ ឯមិត្តស្រីបានស្លា ប់នៅនឹងកន្លែងកើតហេតុ ។ សូមចូលរួមរំលែកទុក្ខគ្រួសារប្អូនស្រីផង"។

សាច់ញាតិ ក៏ដូចជាបងប្អូនជាច្រើនបានបង្ហោះសារចូលរួមរំលែកទុក្ខ ដោយម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Heak Nai បានបង្ហោះសារថា "សូមអោយវិញា្ញណខណ័ក្មួយស្រីទៅអោយបានសុខណាអូននីត ពិតជាលឿនពេកហើយ សោកស្ដាយខ្លាំងណាស់មិនគួរអោយជឿទេ ចូលរូមរំលែកទុក្ខពីចំងាយផងពូ Koupo Ravuth Kang Nai Houyរឹងមាំឡើងកូនទៅបានសុខហើយ"។  មិនគួរអោយជឿទេវាដូចជាលឿនពេកហើយ ទៅអោយបានសុខណាពួកម៉ាក Rip pg na pmAh Jruy។ យ៉ាងណាមិញ ក៏មានបងប្អូនច្រើន សឹងតែមិនជឿ តែនេះគឺជាការពិត និងសូមចូលរួមរំលែកទុក្ខផង សូមឲ្យវិញ្ញាណខ័ន្ធប្អូនស្រីទៅកាន់សុគតិភព ៕

ប្រភព៖ Sport/កីឡា News