ខ្លោងទ្វារចូលវត្តទន្លេបាទី ដែលសង់តាំងពីឆ្នាំ១៩៦៩ ត្រូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន Premium Logistic បើកបុកខ្ទេចគ្មានសល់
ស៊ីហៀង
-

ខេត្តតាកែវ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អេីលមួយបង្កដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន Premium Logistic ដឹកសម្ភាររោងចក្រកាត់ដេរ បានបើកបត់បុកខ្លោងទ្វារចូលវត្តទន្លេបាទី បណ្តាលឲ្យបាក់ខ្ទេចគ្មានសល់ កាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០​ នៅនឹងខ្លោងទ្វារវត្តទន្លេបាទី ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកទន្លេបាទី ខេត្តតាកែវ ដែលខ្លោងទ្វារនោះត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៩មកម្ល៉េះ។

​សមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តកុងតឺន័រដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកទំនិញដែលនៅលើកុងតឺន័រសម្រាប់បម្រើដល់រោងចក្រកាត់ដេរត្រូវបានប្រគល់ជូនម្ចាស់ទំនិញ។ សូមម្ចាស់ក្រុមហ៊ុន Premium Logistic គួរតាមដាន ពិនិត្យទៅលើអ្នកបើកបរផង ចៀសវាងការប្រើសារធាតុ  ញៀ  ន គ្រឿ ងស្ រវឹ ង ខ្វះការពិនិត្យលើបច្ចេកទេស នេះជាដើម ខណៈគ្រោះថ្នាក់ចរាចរណ៍គឺជាឃា  ត កតាមដងផ្លូវដ៏សា  ហា វបំផុត៕

ដោយ៖ ភារ៉ា