ជនជាតិចិនមួយក្រុម ផ្ទុះហ្គាសក្នុងរថយន្ដបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៥នាក់
-

ខេត្តពោធិ៍សាត់៖ ជនជាិតចិនមួយក្រុមបានបើករថយន្ត ១គ្រឿងពេលទៅដល់ពាក់កណ្ដាលផ្លូវក៏ផ្ទុះធុងហ្គាស បណ្ដាលឲ្យរងរបួសធ្ងន់ហេតុការខាងលើនេះបង្កការភ្ញាក់កាលពីវេលាម៉ោង ១២ និង ៤០ នាទីយប់រំលងអាធ្រាត ចូលនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដាលផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧០.១៧១(លើស្ពានធ្លាម្អម) ស្ថិតនៅភូមិត្រាំ ឃុំត្នោត ជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។


យោងតាមប្រភពពព័ត៌មាននៅនិងកន្លែងបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដលុចសុីស RX300 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AB-4180 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ក្នុងរថយន្តនោះមានក្រុម ជនជាតិចិន ចំនួន ៥នាក់ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែផ្ទុះធុងហ្គាស បណ្ដាលឲ្យ ឆាប ឆេះពេញអណ្ដាត់ភ្លើងយ៉ាងសន្ធោសន្ធៅរងរបួសធ្ងន់ស្រាល ចំនួន៥នាក់។


ក្រោយពេលកើតហេតុរថយន្តត្រូវបានភ្លើងឆាបឆេះខ្ទេច ទាំងស្រុង និង បណ្ដាលឲ្យជនជាតិចិន(ប្រុស)ចំនួន ៥នាក់បាន រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។


ហេតុការណ៍ដដែលនោះគេឃើញសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយ ប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ចំនួន ១គ្រឿងទើបគ្រប់គ្រងស្ថានភាពបាន បច្ចុប្បន្ន រថយន្តខូចខាត កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ យកទៅរក្សាទុកជាបណ្ដោះអាសន្ន៕



ដោយ:​ភត្រា្ត