គួរអាន...នារីម្នាក់ចែករំលែកបទពិសោធន៍ដែលបានឆ្លងកាត់ផ្ទាល់ក្នុងពេលសំរាលកូន
ណារ៉ា
-

កាលពីប៉ុន្មានម៉ោងមុននេះមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Leak Sweetie Pop បានធ្វើការចែករំលែកបទពិសោធន៍ដែលបានឆ្លងកាត់ផ្ទាល់ក្នុងពេលសំរាលកូន។

ចង់ចែករំលែកបទពិសោធន៍ដែលបានឆ្លងកាត់ផ្ទាល់ក្នុងពេលសំរាលកូន ។មនុស្សស្រីគ្រប់រូបគួរតែដឹងរឿង១នេះ ពិសេសសំរាប់អ្នកដែលពពោះកូនដំបូង តែញុំមិនច្បាស់ថាអ្នកដែលមានកូន២ រឺ៣ ជួបរឿងដូចញុំដែលរឺអត់ទេ។ មកដល់ថ្ងៃនេះនាងខ្ញុំទើបសំរាលបានកូនស្រីជាង២ខែ នៅពេទ្យឯកជន តាមធម្មជាតិហើយអំឡុងពេលសំរាលកូនគឺឆាប់រហស័និយាយរួម២០នាទីកើតកូនបាត់ សំរាប់ញុំការកើតកូនមិនពិបាក់ខ្លាំងទេ តែអ្វីដែលពិបាក ហើយប្រឈមមុខនឹងអាយុជីវិតអំឡុងពេលនុសគឺការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ ក្រោយកើតកូនខាងគ្រូពេទ្យត្រូវការសំអាត«ទងសុក» ចេញអោយស្អាតពីក្នុងពោះតែពេលដែលគាត់ទាញគឺដាច់ភ្លាមៗ «ចាស់ៗហៅថាដាច់កន្ទុយលិន»ឈាមធ្លាក់មកទាំងថ្លុកៗភ្លាមៗ«ឈាមធម្មតា១១ រឺ១២ នៅសល់តែ៦»ហើយត្រូវគ្រូពេទ្យលូកដៃកប់ៗរាវពេញពោះតាមទ្វាមាសម្តងហើយម្តងទៀតអំឡុងពេលដែលទើបតែកើតកូនរួចមិនដល់៥នាទីផងសួរថាឈឺទេ ចម្លើយមិនឈឺទេ តែក្បែនឹងស្លាប់ ព្រោះត្រូវបារចេញម្តងហើយម្តងទៀត ខ្លាចមានសេសសល់ ។នេះប៉ះចំសុខភាពញុំល្អ ស្មារតីរឹងមាំ អាចនិយាយបានថាអាយុវានៅថ្លៃ ហើយចុះបើប៉ះចំគ្នាសុខភាពខ្សោយបើឈាមបាញ់ចេញមកទាំងថ្លុកៗចឹងៗ។

កូនដំបូងគ្មាននរណាម្នាក់ដឹងគ្រប់រឿងទេ ដូចជាពេទ្យចឹង យើងកក់ពេទ្យធំជំនាញខាងបង្កើត គាត់មកបង្កើតមេនតែគ្រាន់តែកូនយើងកើតរួចគាត់ប្រគល់តួនាទីអោយពេទ្យផ្សេង«ស្តា មិនស្តា មិនដឹង» ជាអ្នកសំអាតម្តាយបារចេញអីនឹងបានជាជួបហេតុការដូចខាងលើចឹង«ដាច់កន្ទុយលិន»។ ចឹងមនុស្សស្រីដែលមានទម្ងន់គ្រប់រូបគួរតែនិយាយអោយច្បាស់ជាមួយខាងគ្រូពេទ្យអ្នកជំនាញខាងបង្កើតកូននឹងថាគ្រាន់តែបង្កើតកូនតែម្យ៉ាងរឺយ៉ាងណា មិនថាពេទ្យរដ្ឋ រឺឯកជន ត្រូវតែសួរអោយច្បាស់ កុំអោយជួបរឿងដូចញុំខាងលើ។ហើយ គ្រូពេទ្យដែលមិនច្បាស់ សូមកុំយកជីវិតមនុស្សមកលេងសើច ជាមួយនឹងការសាកល្បង«ស្តា» ព្រោះជីវិតមនុស្សបើបាត់បង់ហើយ វាមិនអាចត្រឡប់មកវិញបានទេ។

ចុងក្រោយជូនពរអ្នកម្តាយគ្រប់រូបដែលជិតសំរាលកូន អោយទទួលបានជោគជ័យ សុវត្ថិភាពទាំងម្តាយ ទាំងកូនមិនថាដោយការវះកាត់ រឺដោយធម្មជាតិ។

ការបង្កើតកូន១ៗមិនមេនស្រួលទេ លោកព្រះ ចឹងហើយបានចាស់ៗចូលចិត្តប្រើពាក្យ«ឆ្លងទន្លេ»ចឹងហើយសូមស្វាមីគ្រប់រូបព្យាយាមយល់ពីទុក្ខលំបាករបស់ប្រពន្ធផង។ បើមិនចេះធ្វើអោយប្រពន្ធសប្បាយចិត្តទេ កុំតែធ្វើអោយប្រពន្ធទឹកភ្នែកទៅបានហើយ។