តើអ្នកដឹងដែរ ឬទេថាចេកណាំវ៉ា មានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? អ្នកដែលមានជម្ងឺក្រពះពោះវៀនរាំរៃព្យាបាលជាមួយនិងថ្នាំពេទ្យមិនកប ពេលនេះអស់ក្ដីបារម្ភហើយ ព្រោះថាចេកណាំវ៉ាអាចជួយបាន ហើយងាយស្រួលរកទិញថែមទៀតផង។
![](/wp-content/uploads/2018/12/10/media/large/22162/23844569_1930583240285929_241001408637026943_n.jpg?1544420529)
ចេកណាំវ៉ាគឺជាផ្លែឈើដែលងាយរក និងសម្បូរបំផុតសម្រាប់ប្រទេសកម្ពុជាយើង ហើយវាអាចកែច្នៃជាម្ហូបអាហា ឬជាបង្អែមបានជាច្រើនមុខថែមទៀតផង។ ចំពោះអត្ថប្រយោជន៍របស់វាចំពោះសុខភាពវិញក៏មានច្រើនដែរ ប៉ុន្តែដើម្បីទទួលបានផលល្អ អ្នកគួរស្វែងយល់ពីប្រយោជន៍ពិសេសខុសៗគ្នាទៅតាមអាយុកាលរបស់វាដូចខាងក្រោម៖
-ខ្ចី៖ ព្យាបាលជំងឺក្រពះ (ចិតស្ដើងៗ យកទៅដុត រួចបុកជាម្សៅ ឆុងញ៉ាំជាមួយទឹកក្ដៅ
-ស្រគាល៖ ព្យាបាលអាការៈចុកពោះ រាគ (ជួយបំពេញសារធាតុប៉ូតាស្យូមឲ្យរាងកាយ)
-ទុំ៖ ព្យាបាលអាការៈទល់លាមក (មានសារធាតុ Pectin ច្រើន ដែលអាចបន្ថែមកាកសរសៃច្រើនក្នុងពោះវៀន)
-ជោរ៖ ប្រឆាំងមហារីក (ជួយបង្កើតភាពស៊ាំ និងបង្កើនកោសិកាគ្រាប់ឈាមស)
ដឹងអត្ថប្រយោជន៍ដ៏អស្ចារ្យពីចេកណាំវ៉ាហើយ កុំភ្លេចញ៉ាំវាឲ្យបានមួយទៅពីរផ្លែក្នុងមួយថ្ងៃដើម្បីជាជំនួយដល់សុខភាពរបស់យើង៕
![](/wp-content/uploads/2018/12/10/media/large/22163/23795810_1930583220285931_4200609876576811167_n.jpg?1544420541)
![](/wp-content/uploads/2018/12/10/media/large/22164/23844370_1930583236952596_4830972576812584228_n.jpg?1544420542)
![](/wp-content/uploads/2018/12/10/media/large/22165/23844569_1930583240285929_241001408637026943_n.jpg?1544420542)
![](/wp-content/uploads/2018/12/10/media/large/22167/3-15.jpg?1544420542)
![](/wp-content/uploads/2018/12/10/media/large/22168/maxresdefault.jpg?1544420543)
![](/wp-content/uploads/2018/12/10/media/large/22166/%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%96%E1%9F%87.jpg?1544420542)
![](/wp-content/uploads/2018/12/10/media/large/22169/%E1%9E%85%E1%9F%81%E1%9E%80%E1%9E%A2%E1%9E%B6%E1%9F%86%E1%9E%84.jpg?1544420543)
![](/wp-content/uploads/2018/12/10/media/large/22170/47.jpg?1544420544)
![](/wp-content/uploads/2018/12/10/media/large/22171/Screen-Shot-2018-06-20-at-10.26.31-PM-800x445.png?1544420543)