ស៊ែរម្នាក់មួយផង! វល្លិ៍សាវម៉ៅព្រៃ អាចជួយបានចំពោះអ្នករៀបការហើយអត់មានកូន
-

ពេលឈឺម្ដងៗយើងគ្រប់គា្នប្រាកដជាទៅពិគ្រោះជាមួយគ្រូពេទ្យមុនគេបង្អស់ ដើម្បីអោយដឹងថាតើជម្ងឺនោះកើតឡើងដោយសារអ្វី និងត្រូវព្យាបាលដោយរបៀបណា? មានជម្ងឺខ្លះព្យាបាលជាមួយនិងថ្នាំពេទ្យមិនអាចជាសះស្បើយបានឡើយ ពោលគឺត្រូវការព្យាបាលដោយថ្នាំបុរាណខ្មែរ ទើបកបនិងជម្ងឺនោះ។ 

ថ្ងៃនេះយើងនិងលើកយកអត្ថប្រយោជន៍របស់ វល្លិ៍សាវម៉ៅព្រៃ មកប្រាប់អ្នកទាំងអស់គ្នាអោយាបានដឹង។ វល្លិ៍សាវម៉ៅព្រៃ ជាឱសថដ៏អស្ចារ្យរបស់ដែលយើងមិនបានដឹង ជួយធ្វើអោយស្រ្តីមានគភ៌ បន្ថយលើសឈាម ព្យាបាលធ្លាក់ស ព្យាបាលក្តៅក្នុង ឈឺក្បាលរ៉ាំរៃ ជាបន្លែដ៏មានឱជាសរសថែមទៀតផង។


* ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។

* ការប្រើប្រាស់ជាឱសថៈ

– តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់យកលាបព្យាបាលរមាស់ស្កៀប។

– ទឹកដែលពូតចេញពីស្លឹក និងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន ដោយពិសាម្តង១ពេងកាហ្វេ មួយថ្ងៃ៣ដង លាយជាមួយទឹកដូងក៏បាន។

– ក្រៅពីនេះវល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំងការចុកចាប់សាច់ដុំ

– ជាថ្នាំបញ្ចុះសម្ពាធឈាម ផ្កាវាបានបង្ហាញអោយដឹងថា មានសកម្មភាពទៅលើប្រពន្ធ័ សរសៃប្រសាទកណ្តាល ( CNS ) ដែលចុះខ្សោយផងដែរ។

– ដើមរបស់វាធ្វើជាឱសថសំរាប់ព្យាបាលជំងឺក្តៅក្នុង និងជំងឺធ្លាក់សវិធីធ្វើកាប់ចិចិព្ច្រាំហាលអោយស្ងួតយកដាំទឹកផឹក យកស្ងួត១ក្តាប់ដៃដាំទឹក១លីត្រហូបសម្រាប់១ថ្ងៃ ហើយវាជួយឲ្យគេងលក់ស្រួលផងដែរ។

– ត្រួយរបស់វាខ្ចីៗគេអាចយកមកធ្វើជាបន្លែ និងអន្លក់យ៉ាងឆ្ងាញ់ផងដែរ ជាពិសេសធ្វើ

ចលនាបេះដូងដើរស្រួល សរសៃឈាមរីកធំ។

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត