អស់ក្ដីបារម្ភចំពោះអ្នកកើតជំងឺទឹកនោមផ្អែមទៀតហើយ កាលពីថ្មីៗនេះ លោកវិជ្ជបណ្ឌិត Denise Faustman ជានាយកមន្ទីរពេទ្យពិសោធន៍ Massachusetts General Hospital នៅបូស្តុនបានរកឃើញរបបគំហើញថ្មីការពារជម្ងឺនេះ តែលទ្ធផលហួសពីការស្មាន វ៉ាក់សាំង BCG អាចមានលទ្ធភាពព្យាបាលជម្ងឺទឹកនោមផ្អែមអោយជាសះស្បើយតែម្ដង។
![](/wp-content/uploads/2018/12/10/media/large/22141/protect-768x504.jpg?1544416211)
នេះជាការស្រាវជ្រាវថ្មីមួយ ដែលទើបនឹងបង្ហាញកាលពីថ្មីៗនេះ ដោយមានទំហំនៃការស្រាវជ្រាវទៅលើអ្នកដែលមានអាយុក្នុងចន្លោះពី ១៨ ទៅ ៦០ឆ្នាំ នឹងត្រូវបានធ្វើការចាក់នូវវ៉ាក់សាំងមួយនេះ។ វ៉ាក់សាំងមួយនេះ គឺមានការចាក់ចំនួន ២ ដងក្នុងរយៈពេល ៤ សប្តាហ៍ ហើយមានការចាក់ម្តងទៀតនៅក្នុងរយៈពេល ៤ ខែក្រោយ។
![](/wp-content/uploads/2018/12/10/media/large/22142/proctec1.jpg?1544416216)
មានទស្សនាវដ្តីជាច្រើនបានផ្សព្វផ្សាយនូវលទ្ធផលនៃការសិក្សាមួយនេះ ទៅតាមការវិភាគកន្លងមក ដោយផលប៉ះពាល់មួយនេះ គឺមានការទាក់ទងទៅនឹងកុមាព្រមទាំងអ្នកជំងឺទឹកនោមផ្អែមផ្ទាល់ ដែលមានអាយុចន្លោះពី ៥ ទៅ ១៨ ឆ្នាំ។ លទ្ធផលបានបង្ហាញមកថា ថ្នាំវ៉ាកសាំងមានឈ្មោះថា BCG ហើយវាមានការបង្កើនអត្រាជួយឱ្យកុមាររួចផុតពីគ្រោះថ្នាក់នេះបាន៕
![](/wp-content/uploads/2018/12/10/media/large/22143/protect-banner-1-696x362.jpg?1544416220)