ស្រីៗត្រូវចាំ! មនុស្សស្រីដែលសំណាងបំផុត មិនមែនមនុស្សស្រីដែលបានប្ដីមានទ្រព្យមហាសាល និងមានបុណ្យស័ក្កខ្ពស់កប់ពពកនោះទេ...
នារីគ្រប់រូបប្រាថ្នាចង់បានគ្រួសារដែលអាចផ្ដល់ភាពកក់ក្ដៅ និងមានសុភមង្គលបន្ទាប់ពីចាប់ដៃគ្នារហូតដល់ចាស់ជរា។ មតិភាគច្រើនបានលើកឡើងថា មនុស្សស្រីដែលសំណាងបំផុតគឺបានប្ដីដែលមានទ្រព្យសម្បត្តិមហាសាល និងមានបុណ្យស័ក្ក ប៉ុន្តែចំណុចនេះត្រូវតិចណាស់ តាមពិតមហាសំណាងដែលអាចធ្វើអោយស្រីៗមានសុភមង្គលបាននោះគឺ បានរៀបការជាមួយមនុស្សប្រុសដែលចេះយល់ចិត្ត ចេះស្រលាញ់ប្រពន្ធ ស្មោះនិងប្រពន្ធ យល់ចិត្តប្រពន្ធ គោរពអោយតម្លៃ ផ្ដល់ភាពកក់ក្ដៅ យោគយល់ អាធ្យាយស្រ័យ និងចេះកែតម្រូវគ្នាទៅវិញទៅមក ហើយនៅក្បែប្រពន្ធជានិិច្ចទោះជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយគឺមិនដែលបោះបង់គ្នាចោលឡើយ ទង្វើទាំអស់នេះហើយដែលមនុស្សស្រីគ្រប់គ្នាតែងតែស្រម៉ៃចង់បានពីមនុស្សដែលខ្លួនស្រលាញ់នៅថ្ងៃអនាគត់នោះ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។