ចេកត្រូវបានគេទទួលស្គាល់ថា ជាផ្លែឈើជួយសម្រកទម្ងន់បានលឿន។ មិនតែប៉ុណ្ណោះ វាក៏ត្រូវបានគេចាត់ទុកថា ជាឱសថធ្វើឱ្យស្បែកសយ៉ាងពូកែ។ប្រសិនបើបានតស៊ូប្រើចេកឱ្យបានត្រឹមត្រូវ វានឹងជួយឱ្យស្បែកអ្នកទន់ ការពារឱ្យកើតមុន កម្ចាត់រាល់កោសិកាស្បែកខូច ហើយអ្វីដែលពិសេសបំផុតធ្វើឱ្យស្បែកស បំបាត់ជ្រីវជ្រួញ តែងតែរក្សាសម្រស់ឱ្យនៅក្មេងវ័យ ស្រស់ស្អាតរហូត។
*គ្រឿងផ្សំ
ចេកខ្មៅ ១ផ្លែ
ស៊ុត ១គ្រាប់
ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
ទឹកដោះគោជូរ ឬយ៉ាអួ ១ស្លាបព្រាបាយ
*ការណែនាំ បកសម្បកចេកចេញ ហើយហាន់ចេកជាដុំតូចៗដាក់ចូលចាន ប្រើស្លាបព្រាជ្រុំវាឱ្យបែកម៉ត់ ដាក់ស៊ុតសចូលទៅក្នុងចានចេកដែលម៉ត់រួច ច្របល់ចូលគ្នាឱ្យសព្វ រួចដាក់ទឹកឃ្មុំ ទឹកក្រូចឆ្មា និងយ៉ាអួចូលក្នុងពេលជាមួយគ្នា យកដៃកូរឱ្យសព្វស្មើសាច់ចូលគ្នាជាការស្រេច។
*វិធីប្រើ
ដំបូង លាងសម្អាតផ្ទៃមុខនឹងទឹកក្តៅអ៊ុនៗជាមួយនឹងហ្វូមធម្មតា ដើម្បីឱ្យបើករន្ធស្បែកជួយសារធាតុចិញ្ចឹមជ្រៀតចូលជ្រៅទៅក្នុងស្បែក បន្ទាប់មក យកល្បាយខាងលើមកលាបពេញស្បែកមុខរបស់អ្នក រង់ចាំរយៈពេល ១៥-២០នាទីនៅពេលវាស្ងួតហើយ បកវាចេញ និងលាងសម្អាតចេញនឹងទឹកក្តៅអ៊ុនៗ ទីបញ្ចប់ លាងមុខនឹងទឹកត្រជាក់ ដើម្បីបិទរន្ធស្បែកវិញ៕
![](/wp-content/uploads/2018/12/10/media/large/22211/159163475.jpg?1544431314)
![](/wp-content/uploads/2018/12/10/media/large/22212/honey.jpg?1544431315)
![](/wp-content/uploads/2018/12/10/media/large/22213/36058b80-0218-11e7-aea0-d3c7d89f1ded.jpg?1544431315)
![](/wp-content/uploads/2018/12/10/media/large/22215/honey-023.jpg?1544431315)
![](/wp-content/uploads/2018/12/10/media/large/22214/20171211.jpeg?1544431315)