ខ្លាំងបាត់...បុរសម្នាក់​បើករថយន្ត បុករថយន្តគេហើយ រួចបើករត់ ត្រូវសមត្ថកិច្ចឃាត់បាន លោតមករកវាយសមត្ថកិច្ច និង...
-

ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បុរសម្នាក់ស្រវឹងស្រាជោគ បើករថយន្តបុករថយន្តចតស្ងៀម រួចបើករត់ ត្រូវសមត្ថកិច្ចឃាត់បាន ស្ថិតនៅចំណុចផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿងម៉ាក HILUX-REVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6748 មកឈប់នៅចំណុចកើតហេតុ ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LX-460L ពណ៌ទឹកប្រាក់គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បើកមកពីក្រោយស្របទិសដៅគ្នាបម្រុងបត់ត្រឡប់ ក្រោយដោយបួងចង្កូតមិនផុតជ្រុលទៅបុកចំកាងខាងក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យកំពិតតិចតួច បន្ទាប់មករថយន្តបង្កមិនឈប់ដោះស្រាយគ្នានោះទេ បែរជាបើករត់មកដល់ចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង (យីហោ អ៊ីប៉ូល ) ដែលមានទីតាំងនៅផ្លូវបេតុលេខ៩៩ ខាងត្បូងសួនកម្សាន្តចំការព្រីង ប្រមាណជា៥០ម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បានមកវិញស្រាប់តែម្ចាស់រថយន្តបង្កចេញពីរថយន្តមកបាន ស្រែកឡូឡាឆោឡោលផ្អើលអស់អ្នកជិតខាង និងលោតមករកវាយសមត្ថកិច្ច និងអ្នកសារព័ត៌មាន ដែលចុះទៅផ្តិតយករូបភាពបណ្តាលរត់ចែកជើងគ្នាតែមិនបង្កឲ្យមានរបួសស្នាមទេ ។


បច្ចុប្បន្នម្ចាស់រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ដាក់ក្នុងរថយន្ត និងបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំ និងដោះស្រាយគ្នានៅពេលក្រោយ ៕



ដោយ៖ ភត្រ្តា