ងាយៗវិធីក្នុងការដាំដុះដំណាំដំឡូងបារាំងនៅផ្ទះដោយខ្លួនឯងបាន
ណារ៉ា
-

ដំឡូងបារាំង​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​គេ​ដាំ​យក​មើ​ម ហើយវា​ជា​អាហារ​មួយ​ប្រភេទ ដែល​គេ​និយម​យក​ទៅ​ធ្វើ​ម្ហូប និង​បំពង​ហូបយ៉ាង​ឆ្ងាញ់​។ ខាងក្រោម​នេះយើងនឹងបង្ហាញពី​វិធី​ងាយៗ​ក្នុងការ​ដាំ​ដុះ​ដំណាំ​ដំឡូងបារាំង​នៅផ្ទះ ​ងាយៗដោយខ្លួនឯង៖

១.ការរៀបចំ​ដាំ​ដុះ​

-ផើង​ដំណាំ​ដែល​មាន​ទំហំ​ធំ និង​ជ្រៅ​ល្មម ដែល​អាច​បង្ក​ភាពងាយស្រួល​ដល់​ដំឡូងបារាំង​អាច​ចុះ​មើម​

-គ្រាប់ពូជ​ដំឡូងបារាំង​

-ដី​មាន​ជីជាតិ ដី​ធូរ

-កម្ទេច​ចំបើង​

២.ការដាំដុះ

-យក​ផើង​ដំណាំទៅ​លាង​សម្អាត និង​ហាល​កម្តៅ​ព្រះអាទិត្យ​ឱ្យ​ស្ងួត ដើម្បី​សម្លាប់​មេរោគ​

-ចាក់​ដី​ចូល​ក្នុង​ផើង​ដំណាំក្នុង​កម្រិត​ពេញ​ល្មម​

-យក​គ្រាប់​ពូជ​ដំឡូង​បារាំង ទៅ​បណ្តុះ​ក្នុង​ផើង​ដំណាំ ដែល​បាន​រៀបចំ​រួចរាល់ ក្នុង​គម្លាត​ឃ្លាត​ពី​គ្នា​ល្មមៗ​

-បន្ទាប់ពី​ដាក់​ដាំ​ពូជ​ដំឡូង​រួចរាល់ ត្រូវ​យក​កម្ទេច​ចំបើងគ្រប​ពីលើ​ដី រួច​ស្រោច​ទឹក​ឱ្យ​ជោគ តែ​កុំ​ជោគជាំ​ពេក​

-រក្សាទុក​ផើង​ដំណាំ នៅ​ទីតាំង​ដែល​មាន​កម្តៅ​ព្រះអាទិត្យ​គ្រប់គ្រាន់​។

៣.ការថែទាំ

-ឧស្សាហ៍​ជ្រុំ​ដី​ឱ្យ​ធូរ សម្អាត​ស្មៅចេញ​ឱ្យ​ស្អាត​

-ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ ២​ដង ​ក្នុង​មួយថ្ងៃ ព្រឹក​ម្តង និង​ល្ងាច​ម្តង​

-នៅពេល​ដំឡូងបារាំង​លូតលាស់​បាន​កម្ពស់ ៥ ទៅ ១០​សង់ទីម៉ែត្រ ត្រូវ​ជ្រុំដី និង​ដាក់​ជី​បន្ថែម ដើម្បី​ឱ្យ​ឆាប់​រីកលូតលាស់​បានល្អ​។

៤.ការប្រមូល​ផល

-នៅពេល​ដើម​ដំឡូង​បារាំង រីក​បែក​ស្លឹក​ល្អ ហើយ​ឫស​ប្រែ​ពណ៌​ទៅ​ជា​លឿង នោះ​មានន័យ​ថា យើង​អាច​ដក​យក​មើម​របស់​វា​មក​បាន​ហើយ៕

អត្ថបទដោយ៖ អ៊ាង សុផល្លែត