អ្នកត្រូវតែយល់ពីលុយបើមិនដូច្នោះទេ អ្នកនឹងក្លាយជាទាសករលុយមិនខាន...
-

ការ​ចេះ​គ្រប់គ្រង​ចំណូល​ដែល​រក​បាន ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​វ័យ​ក្មេង ​ជា​រឿង​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​ដឹង​បំផុត​។ ​ហេតុផល​ចម្បង​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ងាយ​នឹង​សល់​លុយ​ទាំង​វ័យ​ក្មេង​នោះ​គឺ​មក​ពី​មិន​ចេះ​គ្រប់គ្រង​ចំណូល​របស់​ខ្លួន​។

-បើយើងយកលុយទៅឲ្យអ្នកញៀនថ្នាំ គេនឹងយកលុយទៅទិញថ្នាំ

-បើយើងយកលុយទៅឲ្យអ្នកញៀនល្បែង គេនឹងយកលុយទៅភ្នាល់

-បើយើងយកលុយទៅឲ្យអ្នកប្រមឹក គេនឹងយកលុយទៅទិញស្រា

លុយមិនធ្លាប់មានបញ្ហាជាមួយមនុស្សទេ ណាស់តែមនុស្សមានបញ្ហាជាមួយលុយ លុយមិនអាចហោះពីហោប៉ៅយើង ចូលទៅហោប៉ៅអ្នកដទៃទេ តែមកពីយើងហុចលុយទៅឲ្យគេ ។ មិនសំខាន់ថាអ្នកមានលុយប៉ុន្មាននោះទេ សំខាន់អ្នកចាយវាយ៉ាងម៉េច ។ អ្នកត្រូវឆ្លាតជាងលុយ​ យល់ពីលុយបើមិនដូច្នោះទេ អ្នកនឹងក្លាយជាទាសករលុយ ។ 

សូមពិចារណាសំណួរខាងក្រោមមុននឹងចំណាយលុយលើរបស់ថ្លៃៗ។

1. តើខ្ញុំបានប្រាក់ចំណូលមកពីនណា?

2. តើខ្ញុំបានចំណាយអស់ប៉ុន្មានហើយថ្ងៃនេះ?

3. ហេតុអ្វីបានជាខ្ញុំចាំបាច់ទិញវា?

4. តើវាសំខាន់អ្វីខ្លះសម្រាប់ខ្ញុំ?