ធ្មេញសស្អាតដូចក្ដីប្រាថ្នា គ្រាន់តែសាកល្បងវិធីធម្មជាតិមួយនេះជារៀងរាល់ព្រឹក
-

សុខភាពភាព​មាត់​ធ្មេញ​របស់​អ្នគ គឺពិត​ជាមាន​សារៈសំខាន់​ខ្លាំង​បំផុត ហើយ​ប្រសិន​បើអ្នក​មាន​បញ្ហានេះ វានឹង​ធ្វើឱ្យ​ប៉ះពាល់​សុខុមាល​ភាព​ទូទៅ​របស់អ្នក​យ៉ាង​ខ្លាំង។

អ្នកអាចធ្វើ​ឱ្យមាន​ភាព​ប្រសើរ​ឡើង​នូវសុខ​ភាព​មាត់​ធ្មេញ​របស់​អ្នក ដោយ​ការ​ពង្រឹង និង​ការពារ​ធ្មេញ​របស់​អ្នក ​ជាមួយ​រូបមន្ត​ពិសេស​សាមញ្ញ​ដ៏មាន​ប្រសិទ្ធភាព​មួយនេះ។

ខាងក្រោមនេះ ជាមូល​ហេតុ​ដែល​អ្នកគួរ​តែប្រើ​ប្រេងដូង៖

- វាជួយការពារកុំឱ្យធ្មេញប្រហោង

- វាជាការអនុវត្តដ៏ល្អមួយសម្រាប់ធ្មេញរបស់អ្នក

- វាសម្លាប់បាត់តេរី និងប្រឆាំងជំងឺអញ្ចាញធ្មេញ

- វាជួយសម្អាតកំណកកំបោរជាប់​អញ្ចាញ​ធ្មេញ​បានល្អ

- វាជួយឱ្យធ្មេញសស្អាតល្អ

វិធីប្រើប្រាស់ប្រេងដូងឱ្យបានត្រឹមត្រូវ៖

១. មុនពេលអាហារពេលព្រឹក អ្នកត្រូវ​យក​ប្រេងដូង ២ស្លាបព្រាកាហ្វេ លាង​ជម្រះ​មាត់​របស់​អ្នក។

២. ពេលដាក់​ប្រេង​ដូងចូល​ទៅក្នុង​មាត់រួច​ហើយ អ្នកត្រូវ​ធ្វើការ​ខ្ពុរមាត់ ឱ្យបាន​ប្រហែល ២០នាទី។

៣. អ្នកអាច​អនុវត្ត​វិធីនេះ មុនពេល និង​បន្ទាប់​ពីទទួល​ទាន​អាហារ។

៤. រក្សាវាទុកឱ្យនៅ​ក្នុង​មាត់​របស់​អ្នក ប្រហែល ២០ នាទី។

៥. រួចបញ្ចេញប្រេងដូង​នោះមក​ក្រៅ កុំលេបវា ព្រោះ​ពេលអ្នក​ធ្វើការ​ខ្ពុររួច ប្រេងនេះ​វាផ្ទុក​ទៅដោយ​ជាតិ​ពុល និងបាក់​តេរីជា​ច្រើន។

៦. ជាចុងក្រោយ​លាង​សម្អាត​មាត់​របស់អ្នក ដោយ​ប្រើទឹក​ក្ដៅឧណ្ហៗ។

ការប្រើប្រាស់​វិធីនេះ វាបាន​ពង្រឹង​ដល់​ធ្មេញ​របស់អ្នក ដោយ​ការជួយ​សម្អាត​បាក់តេរី​មិនល្អ​ផ្សេងៗ​ជាច្រើន​នៅក្នុង​មាត់​ធ្មេញ និងជួយ​ឱ្យធ្មេញ​ស ជាពិសេស​សុខ​ភាព​មាត់​ធ្មេញ​ឱ្យកាន់​តែល្អ​ប្រសើរ​ផងដែរ៕