បុរសម្នាក់ចាប់រំលោភ នារីម្នាក់ដែលមានសតិមិនគ្រប់ រហូតមានផ្ទៃពោះ៥ខែហើយ ទើប...
-

ខេត្តតាកែវ ៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈ នារីមានសតិមិនគ្រប់ ដែលហេតុការណ៍នេះធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៣និង០០នាទីនៅចំណុចភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវដោយកម្លាំងនគបាលស្រុកបាទីសហការជាមួយនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលដូង។


បើយោងតាមពាក្យបណ្តឹងរបស់គ្រួសារនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហ.ឡ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិ ។


ចំណែកជនសង្ស័យមានឈ្មោះ ឃីង សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី។


សមត្ថកិច្ចបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួងលោមនារីរងគ្រោះរំលោភសេពសន្ថវៈរហូតនាងមានផ្ទៃពោះ៥ខែកាលពីអំឡុងដើមឆ្នាំ២០១៨រហូតដល់ពេលនេះទើបបែកការក៏ត្រូវក្រុមគ្រួសារជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តងទៅ។


បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋានគបាលស្រុកបាទី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ៕


ដោយ៖ ភត្រ្តា