មហាសំណាង! មួយប្រព្រិចភ្នែកអាជីវករម្នាក់បានក្លាយជាសេដ្ឋី ដោយសារតែខ្យងបីក្បាល...
-

នេះគឺជារឿងមួយដែលកម្ររនឹងជួបណាស់ ដែលមនុស្សយើងខិតខំរកស៊ីស្ទើរតែពេញមួយជីវិត រឺតកូន តចៅ តែក៏ពុំអាចមានស្មើនឹងបុរសម្នាក់នេះដែរ ដែលគាត់ក្លាយទៅជាអ្នកមានភ្លាមៗមួយរំពេច ដោយចំណាយដើមទុនអស់តែ ៣៥ដុល្លារ តែប៉ុណ្ណោះ តែបានមកវិញរាប់លានដុល្លារឯណោះ។ យើងបានដឹងហើយថា ក្នុង សត្វខ្យងស្រាប់តែឃើញ មាន គុជ ដែល គេ ច្រើន ហៅថា គុជ ខ្យង នោះ វា ជា រឿង ដ៏ កម្រមួយ បាត់ទៅហើយ ក៏ប៉ុន្តែ បុរសដែលជា ម្ចាស់ ភោជនីយដ្ឋាន អ្នកលក់ ខ្យង ម្នាក់នេះ ពិត ជា សំណាង មែន គ្រា ដែល ធ្វើ ខ្យងដូង មួយ ប្រទះឃើញ គុជ ខ្យង ពណ៌ ទឹកក្រូចដ៏កម្ររ ដល់ ទៅ ៣ គ្រាប់ឯណោះ។

ម្ចាស់ ភោជនីយដ្ឋាន ត្រកូល Chen នៅ ស្រុក Huai’an ខេត្ត Fujian ប្រទេស ចិន កាលពី ថ្ងៃ ទី ២៥ ខែ មីនា បាន ទិញ ខ្យង ដូង ៥ ក្នុងតម្លៃ ២០០ យាន់ ( ប្រមាណ ៣៥ ដុល្លារ ) រួច ចិញ្ចឹម វា ទុក នៅ ក្នុង អាង។ លុះនៅវេលា ម៉ោងប្រមាណជា ៧ យប់ ថ្ងៃទី ២៨ មីនា មាន មិត្តភក្តិ របស់ លោកម្នាក់ បាន មកលេង រួចគាត់ ក៏ ចាប់ យក ខ្យងដូង ៣ មក ធ្វើជា អាហារ ក្លែម។

នៅពេល ព្រលះ សាច់ ខ្យង លោក Chen ព្រោះ ឃើញ មាន ត្បូង ដ៏ កម្រ ប្រទះ ៣ គ្រាប់ ក្នុងនោះ គ្រាប់ ដែល ធំជាងគេ ជិត ប៉ុន ពងមាន់។ ភ្លាមៗ នោះ លោក ក៏ និយាយ ប្រាប់ មិត្តភក្តិ ប៉ុន្តែ ពួកគេ ពុំ ជឿ។ គេ ថា ខ្ញុំ យក គ្រាប់ឃ្លី របស់ ក្មេង មក សើច លេង ជាមួយ ពួកគេ ។ លោក Chen ឲ្យដឹងថា គ្រាប់ តូច បំផុត មាន ទម្ងន់ ១,៣២g គ្រាប់ ទី ២ មាន ទម្ងន់ ១០,២g ឯ គ្រាប់ ទី ៣ មាន ទម្ងន់ ២៩,៩៤g ។ គាត់ ជា ម្ចាស់ ហាង ដែល លក់ គ្រឿង សមុទ្រ ទាំងនេះ ជាង ២០ ឆ្នាំ មកហើយ ប៉ុន្តែ ពុំ ដែល ប្រទះ ឃើញ គុជ ខ្យង បែប នេះ ឡើយ ។

លោក Chen និយាយថា លោក ពិតជា ដឹងថា គុជ ខ្យង ជា វត្ថុ កម្រ មានតម្លៃ យ៉ាង ថ្លៃ តែ បច្ចុប្បន្ន លោក នៅ ពុំ ទាន់ សម្រេចចិត្តថា នឹង លក់ វា ឬ ទុក វា ជា កេរ មរតក របស់ វង្ស ត្រកូល។ គួបញ្ជាក់ផងដែថា គុជ ខ្យង ត្រូវបាន ចាត់ទុក ថា នាំមក នូវ ភាពសុខសាន្ត ត្រជាក់ត្រជុំ ដល់ អ្នក ដែល រក្សា វា ទុក។ គួររំលឹកថា ក្នុង ការដេញថ្លៃ នៅ ហុងកុង កាលពី ឆ្នាំ ២០០៣ គុជ ខ្យង ដែល មាន ទម្ងន់ ២០g គេ ដេញថ្លៃ បាន ដល់ ទៅ 2,7 លាន ដុល្លារ ដែល ជា គុជ ខ្យង ថ្លៃ បំផុត ពិភពលោក។

តែ គុជ ខ្យង ធំ បំផុត របស់ លោក Chen មាន ទម្ងន់ ដល់ ទៅ ២៩,៩៤g ឯណោះ ហើយ នៅ មាន គ្រាប់ តូចៗ ២ គ្រាប់ ទៀត។ ប្រសិន បើ លោក លក់ វិញ នោះ តើ បាន តម្លៃ ប៉ុន្មាន ទៅ៕ ប្រសិនបើអ្នកវិញតើ គួតែទុកវា រឺក៏លក់វា??