បំបែកអាថ៌កំបាំង នៃការបណ្តុះផ្សិតចំបើង...
-

ហេតុអ្វីបានជាកសិករថៃបណ្តុះផ្សិតចំបើង ដុះច្រើន ដុះល្អ ថ្លោសល្អ និង ទទួល ជោគជ័យ ខ្លាំងម្លះ?

គឺ មាន កត្តា សំខាន់ ៗ មួយ ចំនួន ដូច ខាងក្រោម ៖

1) មេផ្សិត ដែលយកមកដាក់បណ្តុះ មានប្រសិទ្ធភាពដុះខ្ពស់ ព្រោះ បានទិញមកពី កន្លែងផលិត ពីអគារ បំបែកជាលិកា ដែល ល្បីល្បាញ ខាងដំណុះខ្ពស់ និង ពូជ ល្អ។

2) ហ្គ្រីនហៅស៍ លើដី ជា បច្ចេកទេស ថ្មី ដែល ល្អប្រើ និង ចំណាយតិច ។ ហ្គ្រីនហៅស៍ នេះ បាន ការពារពីសត្វល្អិត រក្សា សីតុណ្ហភាព ពី ៣២-៣៦ បានយ៉ងងាយ ជាពិសេស នៅពេល គ្រប ចំបើង ពីលើថង ហ្គ្រីនហៅស៍ ហើយ បាញ់ ទឹក ផ្សើម ចំបើង ពីខាងលើ នោះ អោយ រក្សា សីតុណ្ហភាព និង ទប់ ស្កាត់ពន្លឺ ចូលទៅក្នុង រងផ្សិត ។ ជាពិសេស គេអាច រៀប ប្រព័ន្ធ ចំហាយទឹក ផ្សើម កំប៉ុស ខាង ក្នុង ដោយ ស្វ័យប្រវត្តិ បាន ។

៣) អាថ៌កំបាំង ធំជាងគេ គឺកំប៉ុស ÷ តើ កំប៉ុស នោះ ប្រើ អ្វី ខ្លះ?

កសិករខ្មែរយើង តាំងពី ដើម មក តែងតែ យល់ ច្រឡំ ថា ផ្សិត ចំបើង គឺ ត្រូវ បណ្តុះ ចេញពី ចំបើង! តាម ការពិត មិន ដូច្នោះ ទាំងស្រុងទេ គឺ អាច បណ្តុះ ចេញពីកំប៉ុស គ្រប់ ប្រភេទ ដែល សំបូរ ល្អ មានកំហាប់ កាឡូរី វីតាមីន ប្រូតេអ៊ីន និង រ៉ែ ខ្ពស់!

កំប៉ុស ទាំងអស់ នោះ អាចជា ៖

- កំប៉ុស ពី ចំបើង ឬ កញ្ជ្រាំង

- កំប៉ុស ពី អាចម៍ រណាឈើ

- កំប៉ុស ពី កាកសំណល់ដំឡូងមី ចេញពីរោងចក្រ ចិញ្ចឹម ជ្រូក រោងចក្រ អេតាណុល ឬ រោងចក្រ ម្ស៉ៅមី

- កំប៉ុស ពី កាក ដូងប្រេង

- កំប៉ុស ពីកាក សំណល់ ផ្ទះបាយ

- កំប៉ុស ពី ស្នូលពោត កាកអំពៅ អង្កាម


ប៉ុន្តែ សំខាន់ ត្រង់ ថា កំប៉ុស ដែល ពុកម៉ែបងប្អូន ប្រើ នោះ បាន ក្លាយ ជាកំប៉ុស ពិតប្រាកដ ហើយ ឬនៅ? សំខាន់ រក វត្ថុធាតុដើម ណា ដែល សំបូរ ថោក ហើយមាន សារជាតិ ចិញ្ចឹម ល្អ យកមកធ្វើកំប៉ុស។ ក្នុងនោះ កសិករ ថៃ ក៏ មាន ប្រើ ជី អ៊ុយរ៉េ ជី កែង NPK 15_15_15 និង ថ្នាំ ការពារជំងឺ ដូចជា ផ្សិតរលួយរលាកអ៊ុត គឺ សារជាតិ សង្កសី Zn និង ទង់ដែង Cu ផងដែរ! ថ្នាំ សំលាប់ មេរោគ ក្នុង ដី Treepach ឬ ម្ស៉ៅឌ្រីកូដេម៉ា ត្រូវបាន កសិករ ថៃ ប្រើ ។

បើពុកម៉ែ បងប្អូន យល់ពី វិធី នេះ ពុកម៉ែបងប្អូន នឹង ជោគជ័យធំ សូមចងចាំថា បណ្តុះ ផ្សិត ចំបើង មិនមែន បណ្តុះ ពី កំប៉ុស ចំបើង តែ មួយមុខ នោះទេ គឺ បណ្តុះ បាន ពីកំប៉ុស គ្រប់ប្រភេទ ទាំងអស់ នៅ លើ លោកនេះ ...