ដេកមិនលក់បញ្ហានេះលេងបារម្ភទៀតហើយ ផ្លែចេកធ្វើអោយអ្នកលង់លក់ស្រួលបាន...
-

រាល់ថ្ងៃនេះ មានមនុស្សជាច្រើនដែលបញ្ហាជំងឺគេងមិនលក់ ដោយសារហេតុផលជាច្រើនដូចជា៖ មានបារម្ភច្រើន គិតច្រើន ញ៉ាំអាហារយប់ជ្រៅ ការលេបថ្នាំ ការនិយាយទូរស័ព្ទយប់ច្រើន។ សព្វថ្ងៃនេះ យើងមានថ្នាំសម្រាប់លេបដើម្បីអោយគេងលក់ តែថ្នាំទាំងអស់នោះតែងតែផ្តល់ផលអវិជ្ជជាច្រើនទៀតនៅថ្ងៃអនាគត។

ប្រសិនជាចង់គេងលក់ស្រួល ក្រោកទ្បើងមានកំលាំង អារម្មណ៏ល្អ សុខភាពល្អនោះ លោកអ្នកអាចសាកអនុវត្តន៏តាមវិធីដូចខាងក្រោម៖

ធាតុផ្សំ

1/ ចេកបួនប្រាំផ្លែ (ស្ទើរចាស់ស្ទើរទុំ)

2/ ទឹកស្អាត១លីត្រ


របៀបធ្វើ

1/ កាត់ចេកចេញពីគ្នា

2/ កាត់ក្បាល និងកន្ទុយចេញ

3/ លាងទឹកអោយស្អាត

4/ ដាក់ក្នុងឆ្នាំទឹក ដាំអោយពុះ ទុក១០នាទីសឹមលើកចេញ

5/ ទុក៥នាទីអោយត្រជាក់បន្តិច

6/ ផឹកទឹកឱសថនេះ មុនពេលគេងរាល់ថ្ងៃ

7/ ៧ថ្ងៃក្រោយ សុខភាពល្អ នឹងក្លាយជារបស់អ្នកយ៉ាងប្រាកដ៕

ចំណាំ៖ លោកអ្នកអាចបន្តរផឹកវាជារៀងរាល់ថ្ងៃក៏បាន ហើយផ្លែរបស់វាក៏អាចបរិភោគបានដែរ។ សូមជួយចែកចាយអត្ថបទនេះដល់មនុស្សជាទីស្រលាញ់ និងមិត្តភក្តិទាំងអស់គ្នាផង! អរគុណ…