អាណិតខ្លាំងណាស់! កុមារម្នាក់ឆ្លងជម្ងឺឆ្កែឆ្កួត បណ្ដាលអោយប្រកាច និងបាត់បង់សតិអារម្មណ៍យ៉ាងធ្ងន់ធ្ងរ (មានវីដេអូ)
-

ជំងឺ​ឆ្កែ​ឆ្កួត​គឺជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​ពិបាកនឹងធ្វើការអាច​ព្យាបាល ជា​រៀងរាល់​ឆ្នាំ​ជំងឺ​នេះ​អាចសម្លាប់​មនុស្សជាច្រើននាក់​នៅ​កម្ពុជា​ផងដែរ។ ហើយក៏​នៅមាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួនពុំទាន់​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​ជំងឺនេះ​នៅឡើយ​ទេ។

ជំងឺឆ្កែឆ្កួត គឺជា​ជំងឺដែល​បង្កឡើង​ដោយវីរុស​លីសាវីរុស ធ្វើឲ្យ​ប៉ះពាល់​ដល់ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល និង​បណ្តាល​ឲ្យស្លាប់ ប្រសិនបើ​ពុំបានទទួល​ការព្យាបាល​ត្រឹមត្រូវ។ ទោះបីជា​មានវ៉ាក់សាំង​ការពារ​ដ៏មាន​ប្រសិទ្ធភាព​យ៉ាងណា​ក៏ដោយ ក៏ជំងឺឆ្កែឆ្កួត​នៅតែជា​បញ្ហា​សុខភាព​សាធារណៈ​ទូទាំង​សកលលោក​ ជាពិសេស​នៅប្រទេស​កំពុងអភិវឌ្ឍន៍​ដែលសត្វ​ឆ្កែនៅតែ​ជាភ្នាក់ងារ​ចម្លងដ៏​សំខាន់​ដល់មនុស្ស។

វិធីបង្កាចំពោះសត្វចិញ្ចិម (សត្វឆ្កែ)

«អ្នក​ដែល​មាន​ឆ្កែទាំងអស់​គឺ​ទីមួយ​ត្រូវ​មាន​ខ្សែ​របស់​វា​កុំឲ្យ​មាន​ចិញ្ជឹម​លែង ហើយ​បើ​សិន​ជា​អាច​ដាក់​នៅ​ក្នុង​ទ្រុង​បាន ហើយ​ពេល​យប់​សឹម​ប្រលែង​ វាជា​ការ​មួយ​ល្អ។ ហើយ​បញ្ហា​ទីពីរ​ គឺ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ពេល​ដែល​ចិញ្ជឹម​ឆ្កែ​សូម​នាំ​ឆ្កែ​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​គ្រប់ៗ​គ្នា​ ដើម្បី​បញ្ជៀស​នូវ​ការ​រីក​រាល​ដាល​ឆ្លង​នូវ​ជំងឺ​ឆ្កែ​ឆ្កួត»។


ជាក់ស្ដែងដូចមានវីដេអូខាងក្រោមនេះស្រាប់កុមារម្នាក់នេះត្រូវរង់របួសយ៉ាងធ្ងន់ធ្ងរដោយសារតែសត្វឆ្កែបានខាំ និងបានបង្កអោយកុមារនេះបាត់បង់ស្មារតី ហាក់បីដូចជាសត្វឆ្កែចឹងដែរ។ សូមបងប្អូនមេតា្តប្រុងប្រយ័ត្នចំពោះសត្វចិញ្ចិមនេះព្រោះវាអាចបណ្ដាលអោយអ្នកមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដោយនឹកស្មានពុំដល់៕ សូមទស្សនាវីដេអូខាងក្រោម៖