ជួយស៊ែរឲ្យក្រុមគ្រួសារប្អូនស្រីបានដឹងផង...សិស្ស​វិទ្យាល័យ​ម្នាក់​ ជួប​គ្រោះថ្នាក់​តាម​ផ្លូវ បណ្តាលសន្លប់ស្តូកស្តឹង មិនទាន់ដឹងខ្លួននៅឡើយទេ...
-

ស្វាយរៀង ៖ នៅវេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​បន្ទាយ​ផ្នែក​សឹក​រង​ក្រុង​បា​វិត ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​សង្កាត់​បាទី​ក្រុង​បា​វិត​ យុវតី​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ​ខ្លួនឯង​បោក​ក្បាល​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​បែក​មាត់​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ​។


សមត្ថកិច្ចបានឲ្យដឹងថា យុវតី​រង​គ្រោះ​ឈ្មោះ​រស់ សុ​ផា​រី អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស​វិទ្យាល័យ​កំពង់​សំរោង មាន​ម្តាយ​ឈ្មោះ​ចាប សោ​ភ​ណ្ឌ័ នៅ​ស្រុក​ច​ន្ទ្រា​។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា​  មុន​ពេល​កើតហេតុ នារីរងគ្រោះបើកម៉ូតូម៉ាកស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពាក់​ស្លាក​លេខ ស្វាយ​រៀង ១M-៦៦១៤ ពណ៌​សលាយ​ខ្មៅ ធ្វើដំណើរតែម្នាក់ឯង លុះជិះដល់ចំណុចកើតហេតុ ស្រាប់តែចាប់ហ្វ្រាំង​ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់ បណ្តាលឲ្យសន្លប់នៅនឹងកន្លែងកើតហេតុតែម្តង។


ពេលនេះសមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​តាម​រយៈ​ប​ណ្ណ័​សិស្ស​នៃ​វិទ្យាល័យ​កំពង់​សំរោង ស្រុក​ច​ន្ទ្រា​ដើម្បី​ឲ្យ​មក​មើលថែ​យុវតី​រង​គ្រោះ ៕


ដោយ៖ ភារ៉ា​