ភ្ងាក់ផ្អើលជាខ្លាំង! ទារកចម្លែកចាប់កំណើតភ្លាម ក៏ត្រូវបានគេជឿជាក់ថា ហនុមាន មកចាប់ជាតិ...
-

ទារកចម្លែកបានចាប់កំណើតមកភ្លាម បណ្ដាលអោយអ្នកស្រុកអ្នកភូមិមានការភ្ងាក់ផ្អើលជាខ្លាំងព្រោះតែសភាពរបស់ទារកមានសភាពប្លែកខុសពីមនុស្ស  និងទារកដ៍ទៃឯទៀត។ ទារកចម្លែកនេះបានចាប់កំណើតនៅក្នុងប្រទេសឥណ្ឌាដែលគេមានក្បាលនឹងភ្នែកចម្លែក ហើយត្រូវមនុស្សជាច្រើនជឿថាជាមនុស្សក្រៅភព ហើយមួយចំនួនទៀតយល់ថារូបគេអាចជាព្រះមកចាប់ជាតិ។

យោងតាមការស្រាវជ្រាវ និងពិនិត្យវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យជំនាញបានបង្ហើបអោយដឹងថា ទារកដែលពុំទាន់មានឈ្មោះម្នាក់នេះកើតជម្ងឺដ៏កម្រម្យ៉ាងដែលគេហៅថាជា «harlequin ichthyosis» ដែលធ្វើអោយស្បែកនិងរូបរាងកាយមានទ្រង់ទ្រាយខុសធម្មតា។ យ៉ាងណាមិញនៅក្រោយពីបានដឹងដំណឹងដ៏កម្រនេះ អ្នកភូមិ Kadamgachi នៅទីក្រុង Katihar បានផ្អើលនាំគ្នាធ្វើដំណើរទៅកាន់ផ្ទះកើតហេតុដោយជឿថាក្មេងនោះគឺជាស្តេចហនុមានមកយោងកំណើត៕