គួរតែដឹង! តើអ្នកដឹងទេថា រូបមនុស្សជិះលើ ឥន្រ្ទីនុ តំណាងឲ្យអ្វី?
-

ចាប់តាំងពីបុរាណកាលមក មនុស្សដែលបានរួមរស់នៅលើផែនដីត្រូវបានបែកចែកវណ្ណៈគ្នាយ៉ាងច្បាស់លាស់ ដោយមិនអាចប្រកែកបាន វណ្ណៈអធន វណ្ណៈទេសករ វណ្ណៈមូលធនជាដើម ទាំងអស់នេះហើយទើបធ្វើអោយអ្នកប្រាជ្ញ និងអ្នកនយោបាយជាច្រើនព្រមតស៊ូងើបឈរជើងប្រឆាំងនិងរបបវណ្ណៈទាំងអស់នេះដោយគ្មានញញើត។ 


ថ្ងៃនេះយើងនឹងលើកយកអត្ថបទមួយដែលនឹងធ្វើការរៀបរាប់ពីវណ្ណៈរបស់មនុស្សទូទៅតាមបែបព្រាហ្មណ៍សាសនា​ មកធ្វើការអត្ថាធិប្បាយដោយពឹងផ្អែកលើរូបចំលាកជាដំណាង។ អត្ថន័យមានដូចតទៅ៖

មនុស្សជិះលើ ឥន្រ្ទីនុ៖ "ឥន្រ្ទីនុ" តំណាងអោយ "ឋានតុសិត ឬ ឋានចក្រវាល"... ជាអំបូររាមច្បងរបស់ អំបូរនាគ... ឥន្រ្ទីនុ តំណាងអោយធាតុឈ្មោល និង ធាតុព្រះ ឬ ធាតុមាស... តំណាងអោយ "បុរស" ដែលមាន "រឹទ្ធអំណាច" ជា "ស្តេច ឬ ព្រះមហាក្សត្រ" ស្មើរនឹង "ឥន្រ្ទីនុ" នៃត្រកូល "ព្រះអាទិត្យ" ឬ ត្រកូល "សុរិយវង្ស"... "បុរសជិះលើឥន្រ្ទីនុ" តំណាងអោយ ការសំដែង រិទ្ធ អំណាច និង ឥទ្ធិពល... ឥន្រ្ទីនុ រួមកម្លាំងនឹង អំបូរនាគ ដើម្បីបង្កើត «ភព»... ឥន្រ្ទីនុ រួមកម្លាំងនឹង នាគ មានថាមពលខ្លាំងខ្លារ...

*ឥន្រ្ទីនុ តំណាងអោយ "ព្រះផ្តល់កំនើត" ដោយលោក" ប្រៀបដូច "ឧ៍ពុក ជាអ្នកផ្តលកំនើត" គុណឧ៍ពុកមានគុណ២១ប្រការ... ឥន្រ្ទីនុ តំណាងអោយ"ស្តេចបក្សី" គ្រប់គ្រងលើមេឃ តំណាងអោយ ធាតុឈ្មោល តំណាងអោយ ព្រះអាទិត្យ និង តំណាងអោយត្រកូលព្រះអាទិត្យ...។

មនុស្សជិះលើ នាគ៖ "នាគរាជ" ជា ស្តេចល្មោន "គ្រប់គ្រងផែនដីទាំងមូលមាន ទឹក ដី ភ្លើង ខ្យល់ និង គ្រប់គ្រងឋានភុជ្ជុនាគ... និង តំណាងអោយ "ធាតុញី" ជា "ព្រះ" បង្កើតលោក ភព ឬ ផែនដី... ប្រៀបដូចជា "ម្តាយ " ហៅថា "មាតាបង្កើតលោក" ដែលមានគុណ១២ប្រការ... "បុរស ឬ ស្រ្តី ដែលជិះលើ នាគ" តំណាងអោយ "វណ្ណះ ស្តេច"... និង ការសំដែង រឹទ្ធិ អំណាច និង ឥទ្ធិពល... តំណាងអោយខ្សែរស្រលាយពូជពង្សវង្សត្រកូល "សុរិយវង្ស" និង "សន្តវង្ស" តំណាងអោយ "ព្រះអាទិត្យ និង ព្រះច័ន្ទ"៖

៙សុរិយវង្ស= ត្រកូលព្រះអាទិត្យ... ដែលមានគាថ៖

៚ សុរិយវង្ស ចក្រព័ត្រា អរិយបុគ្គល...។

៙សន្ត(គម្ពីរក្បួនច្បាប់ ឬ សឹកសង្រ្គាម) # សន្តិ(គ្មានសង្រ្គាម)៖

- សន្តវង្ស= ត្រកូលស្តេចសឹកសង្រ្គាម...

- សន្តិភាព= ភាពគ្មានសឹកសង្រ្គាម...

*សន្តវង្ស= ពូជអ្នកចម្បាំង...


៚មានពាក្យ១ឃ្លារនិយាយថា៖ "ខ្មែរ ជាពូជអ្នកចម្បាំង និង ជាពូជអ្នកសាងអង្គរ" ដែលមានគាថា១និយាយថា៖

៚ តំ ជម្ពូចក្រ សន្តវង្ស រាជ្យជ័យក្សត្រីយ៍ ព្រះកែវចេស្តារ ព្រះភគវា ឯហិមម...។

៙៙៙មនុស្សជិលើហង្ស៖ "ហង្ស" ជា ស្តេចបក្សី "គ្រប់គ្រងលើមេឃ"... "ហង្ស" ក៏តំណាងអោយ "ព្រះមហាក្សត្រ ឬ ព្រះម្ចាស់ក្សត្រី" ដែរ... "ហង្ស" តំណាងអោយ "ធាតុព្រះ" និង ឋានសួគ៌ ឬ ឋានតុសិត...។

៙សុំលើកយកឧទាហរណ៍៖ "ព្រះនាងខ្មៅ ឬ លោកយាយម៉ៅ"... "មនុស្សមានព្រះកេះ៦" ហើយជិះលើ "ហង្ស" គឺ តំណាងអោយ "ព្រះនាង ខ្មៅ" ត្រូវជាប្អូនបង្កើតរបស់ ព្រះបាទ សុរិយវង្សទី១ និង ព្រះភគណី...

- បើចុះពី "ព្រះមហាក្សត្រ និង ព្រះម្ចាស់ក្សត្រីរាជ ថ្នាក់ទី១" គឺ "ស្តេចឧបជ្ឈូរាជ និង ក្សត្រីឧបជ្ឈូរាជ(គ្រប់គ្រងរដ្ឋានី១ៗទាំង៤) ថ្នាក់ទី២...

- បើចុះពី "ស្តេចឧបជ្ឈូរាជ ថ្នាក់ទី២" គឺ "ស្តេចសមន្តរាជ និង ក្សត្រីសមន្តរាជ ថ្នាក់ទី៣" ជាវណ្ណះដែល សន្មត់ តែងតាំងដោយ "ព្រះមហារាជ ឬ ព្រះមហាក្សត្រ"...

- បើចុះពី "ស្តេចសមន្តរាជ ថ្នាក់ទី៣ គឺ "ព្រះបាយ័ន្ត ជាវណ្ណះថ្នាក់ទី៤ តំណាងអោយ "ព្រះព្រះកេះ៥"... "ព្រះបាយ័ន្ត មាន២៖ ១គ្រប់គ្រងខាងផ្នែកកងទ័ព និង ២គ្រប់គ្រងខាងផ្នែក "រំគោលដ្ឋា ឬ ផ្នែករដ្ឋបាល"...

*ដូច្នេះ ឡើងពី ព្រះបាយ័ន្ត ថ្នាក់ទី៤ មកវិញ គឺ "ស្តេចសមន្តរាជ និង ព្រះម្ចាស់ក្សត្រីសមន្តរាជ ថ្នាក់ទី៣"... ព្រះមហាក្សត្រ គឺ ព្រះបាទ សុរិយវង្សទី១ ត្រូវជា "បង"... រីឯ ព្រះនាងខ្មៅ គឺជា "ព្រះម្ចាស់ក្សត្រីសមន្តរាជ" គឺជា "ប្អូន" តំណាងអោយ "រូប ព្រះម្ចាស់ក្សត្រីព្រះកេស៦ អង្គុយលើហង្ស"... ព្រះនាងខ្មៅ មានឋានៈត្រឹមថ្នាក់ទី៣ ជា "ក្សត្រីសមន្តរាជ" ដោយសារព្រះនាងគ្មាន ព្រះស្វារមី...៕

៙៙៙គុជសីហ៍៖ ក៏ជា "ស្តេចចតុប្បាទ" ផងដែរ... មានរូបរាងដូច រាជសីហ៍ពាក់កណ្តាល ដូចដំរី(ឬ គុជសា)ពាក់កណ្តាល... គុជសីហ៍៖ មកពីពាក្យ (រាជសីហ៍+គុជសា= គុជសីហ៍)... តំណាងអោយ ធាតុឈ្មោល គ្រប់គ្រងលើដី នៃ ត្រកូល សុរិយវង្ស... ព្រះអង្គ តំណាងអោយតួនាទី២៖

- ទី១ តំណាងអោយតួនាទីជា អង្គព្រះមហាក្សត្រ...

- និង ទី២ តំណាងអោយតួនាទីជា ស្តេចសឹកសង្រ្គាម...

៙បានន័យថា៖ ព្រះអង្គ ជាស្តេច ឬ ជាព្រះមហាក្សត្រ ហើយពូកែ ធ្វើចម្បាំង ឬ ធ្វើសឹកសង្គ្រាម... គោរំងារដែលតំណាងអោយព្រះអង្គគឺ "វរ្ម័ន"ជាគោរំងាររបស់ស្តេចសឹកសង្រ្គាម...

៙សុំលើកយកឧទាហរណ៍៖

- ព្រះបាទ សុរិយវង្សទី២ => ព្រះបាទ សុ​រិយវរ្ម័នទី២៖

ទទួលគោរម្យងា "វរ្ម័ន" ដោយសារព្រះអង្គពូកែធ្វើសឹកសង្រ្គាម <<<ដោះស្រាយជំលោះសាសនា និង ចងសម្ព័ន្ធភាពសាសនា រវាង ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា>>> ក្នុង កំឡុង​សតវត្សទី១១-១២...

- ព្រះបាទ យសោរាជ្យ => ព្រះបាទ យសោវរ្ម័ន៖

ទទួលគោរំងា "វរ្ម័ន" ដោយសារព្រះអង្គពូកែធ្វើសឹកសង្រ្គាម "បណ្តេញ ឥណ្ឌា ឈ្លានពាននៅ សតវត្សទី៦"...

- ព្រះបាទ សុរាន្តកម្ពុ ឬ ព្រះអង្គកម្ពុ ឬ ឥសីកម្ពុ ឬ ស្តេចគម្លង់ => ​ព្រះបាទ សុរាន្តកម្ពុវរ្ម័ន(ស្តេចគម្លង់)៖

ទទួលគោរំងា "វរ្ម័ន" ដោយសារព្រះអង្គពូកែធ្វើសឹកសង្រ្គាម "វៃពិភពលោកបានប្រទេសជាច្រើន មកធ្វើជាចំនុះខ្មែរនៅ សតវត្សទី១០"... ហើយក៏បានប្រែឈ្មោះប្រទេសពី "អាណាចក្រខ្មែរ" មកជា "ចក្រភពកម្ពុ" ("ចក្រភព" មកពីពាក្យថា "ចក្រព័ត្ត" ព្រះអង្គជាស្តេចចក្រព័ត្ត)...

- ព្រះបាទ ធរណិន្រ្ទរាជ្យ => ព្រះបាទ ធរណិន្រ្ទវរ្ម័ន(ព្រះសិអារ្យមេត្រី)៖

ក៏ទទួលបានគោរំងាជា "វរ្ម័ន" ដែរ... ព្រះអង្គមិនពូកែធ្វើសឹកសង្រ្គាមទេ... តែព្រះអង្គបានកសាង "ប្រាសាទ បាយ័ន្ត" និងបាន ឆ្លាក់ ទុកជា ពុ​ទ្ធទំនាយ ទួសទាយទុកនូវជោកវាសនារបស់ប្រទេសជាតិជា "ពិជ័យសឹកសង្គ្រាម" ដល់មនុស្សជំនាន់ក្រោយ ក្នុងកំឡុងសតវត្សទី១២-១៣...។


៙៙៙រាជសីហ៍៖ ជាស្តេចចតុប្បាទ តំណាងអោយ ធាតុឈ្មោល គ្រប់គ្រងលើដី នៃ ត្រកូល សុរិយវង្ស...

៙សុំលើកយកឧទាហរណ៍៖

- ព្រះបាទ កៅដាញ់៖ ព្រះអង្គពុំទទួលងារជា "វរ្ម័ន" ដោយសារព្រះអង្គជាស្តេចល្ងង់រាជ...

- ព្រះបាទ គោរសុភ័ក្ត្ររាជ៖ ព្រះអង្គពុំទទួលបានទទួលគោរំងារជា "វរ្ម័ន" ដោយសារកាលនោះប្រទេសជាតិជួបគ្រោះទុរភឹកពិបាកដោះ​ស្រាយ...

- ព្រះបាទ គូលែនរាជ៖ ព្រះអង្គរំដោះប្រទេសជាតិសំលាប់ជ្វារឈ្លានពាន់ចេញពីទឹកដី.. តែពុំទទួលបានគោរំងារជា "វរ្ម័ន" ដោយសារកាលនោះនៅក្រោមការគ្រប់គ្រងរបស់ជ្វារ... ជ្វារបានសំលាបព្រះមហាក្សត្រ និង អ្នកប្រាជ្ញខ្មែរ ឬ បាព្រហ្មរាជទាំង៥០០អស់ ទើបគ្មាននណាផ្តល់គោរំងារអោយព្រះអង្គ...។


៙៙៙ដំរីកណ្តឹងសាមព័ន្ធ ឬ គុជសា៖ តំណាងអោយ មេទ័ពសឹកសង្រ្គាម ឬ ស្តេចសឹកសង្រ្គាម ជាអ្នកការពារផង និង ជាអ្នកកាន់កាប់ខាងផ្នែកកងទ័ពផង...តែឋានៈ នៅក្រោម "រាជសីហ៍" និង "គុជសីហ៍"..

៙សុំលើកយកឧទាហរណ៍៖

-ជ័យវរ្ម័ន៖ ជាសេនា ជាមេទ័ព ឬ ជាស្តេចសឹកសង្រ្គាម គ្រប់គ្រងខាងផ្នែកកងទ័ព តែនៅក្រោមការគ្រប់គ្រងរបស់ ព្រះបាយ័ន្ត និង ព្រះមហាក្សត្រ...

-ឥន្ទ្រវរ្ម័ន៖ ជាសេនា ជាមេទ័ព ឬ ជាស្តេចសឹកសង្គ្រាម គ្រប់គ្រងខាងផ្នែកកងទ័ព ឋានៈក្រោម ជ័យវរ្ម័ន...។

***នាគ ខ្ជាក់ ពល៖ ចេញជា នាគ... ចេញជាមនុស្ស... ចេញជា រាជសីហ៍... ចេញជា គុជសីហ៍... បានន័យថា៖ តំណាងអោយ នាគ គឺជាពូជពង្សតំបូងរបស់ព្រះ... ជាពូជពង្សតំបូងរបស់ មនុស្ស... គឺជាពូជពង្សតំបូងរបស់ រាជសីហ៍ និង គុជសីហ៍ ដែលតំណាងអោយ ព្រះមហាក្សត្រ និង កូនចៅពូជពង្សនាគទាំងឡាយ...។

***វណ្ណៈខ្មែរកាលសម័យមហានគរ៖

- ថ្នាក់ទី១៖ "ព្រះមហារាជ" ត្រូវជាគូនឹង "ព្រះម្ចាស់ក្សត្រីរាជ"៖

៙ឧទាហរណ៍៖ ព្រះបាទ យសោវរ្ម័ន និង ព្រះនាង សុទន់ត្រា...

- ថ្នាក់ទី២៖ "ព្រះឧបជ្ឈុរាជ" ត្រូវជាគូនឹង "ព្រះម្ចាស់ក្សត្រីឧបជ្ឈុរាជ"៖

៙ឧទាហរណ៍៖ ព្រះអង្គ លួងលោម និង ព្រះនាង មេត្តា...

- ថ្នាក់ទី៣៖ "ស្តេច សមន្តរាជ" ត្រូវជាគូនឹង "ព្រះម្ចាស់ក្សត្រីសមន្តរាជ"៖

៙ ស្តេច ដែលត្រូវតែងតាំងដោយ "ព្រះមហារាជ ឬ ព្រះមហាក្សត្រ"...

- ថ្នាក់ទី៤៖ "ព្រះបាយ័ន្ត" និង "ព្រះបាយ័ន្តក្សត្រី"៖

៙ឧទាហរណ៍៖ ព្រះនាងធម្មនុន្រ្ទ ជា ព្រះបាយ័ន្តក្សត្រី គ្រប់គ្រងស្តេចសឹកសង្រ្គាម ជ័យវរ្ម័ន និង ឥន្រ្ទវរ្ម័ន... ព្រះបាយ័ន្ត មាន២៖ ១គ្រប់គ្រងផ្នែករដ្ឋបាល ឬ រំគោលដ្ឋាន និង ២គ្រប់គ្រងផ្នែកកងទ័ព...

- ថ្នាក់ទី៥៖ "ជ័យវរ្ម័ន" ត្រូវជាគូនឹង "ជ័យក្សត្រីរាជ"៖

៙ឧទាហរណ៍៖ ព្រះបាទ ជ័យវរ្ម័នទី៧ និង ព្រះនាង ជ័យរាជទេវី...

- ថ្នាក់ទី៦"ឥន្ទ្រវរ្ម័ន" ត្រូវជាគូនឹង "ឥន្រ្ទ ក្សត្រីរាជ"...

៙នេះជា "វណ្ណះ"៖ របស់មនុស្សសម័យបុរាណ... មិនអាច រៀបអភិសេកជាមួយគ្នាផ្តេសផ្តាសបានទេ... ឋានៈដូចគ្នាទើបអាចរៀបអភិសេកជាមួយគ្នាបាន... អ្វីៗ សុទ្ធ តែ មាន គូរ របស់ វា ទាំង អស់...៕