នៅរាត្រីថ្ងៃសៅរ៍ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនអាដេបានប្រកាសជាផ្លូវការនូវការចេញលក់ ផលិតផលថ្មីរបស់ខ្លួនមួយប្រភេទទៀត គឺ តែវីតាមីនដែលមានឈ្មោះថា V9 (វីណាញ)។ បន្ទាប់ពីទទួលបានជោគជ័យ លើអាជីវកម្មរយៈពេលជិត២០ឆ្នាំមកនេះ ក្រុមហ៊ុនAD បានចេញលក់ផលិតផលថ្មីជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការ អតិថិជនដែលតែងតែគាំទ្រផលិតផលក្រុមហ៊ុនAD។
លោក ជា សម្បត្តិ បានបញ្ជាក់ថា តែវីតាមីន V9 (វីណាញ) ជាផលិតផលសុខភាពពិត ប្រាកដដែលផ្សំឡើងពីវីតាមីន ៩ប្រភេទ គឺ៖
វីតាមីន A : ការពារភ្នែក ជួយពង្រឹងរាងកាយ បង្កើនការលូតលាស់កោសិកា និងការពារជំងឺមហារីក។
វីតាមីន B1, B2, B3, B5, B6, B9, B12: វាមានប្រសិទ្ធភាពការពារជំងឺមហារីកចុងពោះវៀនធំ មហារីកពោះវៀន មហារីកអូវែ មហារីកសុដន់ និង មុខងារសម្រាប់ព្យាបាល។
វីតាមីន C: វាមានប្រសិទ្ធភាពការពារជំងឺមហារីកក្រពះ មហារីកបំពង់អាហារ មហារីកបំពង់ក មហារីកមាត់ស្បូន មហារីកពោះវៀនធំ និង មហារីកសួត។
វីតាមីន D: បង្កើនការលូតលាស់ឆ្អឹង និង ការពារឆ្អឹង។ កាត់បន្ថយស្ត្រីដែលមានជំងឺអាល់ហ្សៃមឺរ (ជំងឺភ្លេចភ្លាំង)។
វីតាមីន E: ស្បែកដ៏ស្រស់ស្អាតក៏អាចជួយលើកកម្ពស់ការបញ្ចេញអ័រម៉ូនផ្លូវភេទ បង្កើនភាពរឹងមាំ និង បរិមាណមេជីវិតឈ្មោលរបស់បុរស។ បង្កើនការប្រមូលផ្តុំនៃអរម៉ូនអ៊ីស្ត្រូសែននិងបង្កើនការមានកូន។
V9 ក៏មានកម្មវិធីពិសេសៗ ដែលផ្តល់នូវរង្វាន់និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនដល់អតិថិជន។ សូមលោកអ្នក ចូលលេងកម្មវិធីងាយៗដើម្បីទទួលបានរង្វាន់នៅលើហ្វេសប៊ុកផេក “V9 Drink”។
ទស្សនាវីដេអូខាងក្រោម៖