ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលពិបាកព្យាបាលបំផុត ប្រសិនបើអ្នកកើតវាហលយ គឺពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើការរស់នៅ និងការទទួលទានប្រចាំថ្ងៃ។ គេសង្កេតឃើញថា មនុស្សដែលមានវ័យកណ្តាលឡើងទៅ ភាគច្រើនកើតមានជំងឺមួយនេះ។
តើលោកអ្នកធ្លាប់ប្រើថ្នាំពេទ្យដែលមានតម្លៃថ្លៃ អស់ពេលជាច្រើនមកហើយ តែមិនបានលទ្ធផលមែនទេ? ប្រសិនបើដូច្នេះមែន អ្នកអាចសាកល្បងទទួលទាន គូឆាយ វិញ ព្រោះវាមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព។
***ធាតុផ្សំមានដូចជា៖
– គូឆាយស្រស់ធម្មជាតិ ១ដើមយកទាំងឬស
– ទឹកសុទ្ធ ដែលមានសារធាតុរ៉ែខ្ពស់ ចំណុះប្រមាញកន្លះលីត្រ
***របៀបធ្វើ៖
– ដំបូងយើងត្រូវយក គូឆាយ លាងឲ្យបានស្អាត រួចហាន់វាជាចំណិតតូចៗដាក់ក្នុងក្រឡកែវស្អាតមួយ
– ចាក់ទឹកសុទ្ធដែលមានជាតិរ៉ែចូល ហើយគ្របវាជិតរក្សាទុកកន្លែងត្រជាក់ និងស្ងួតល្អ
– ត្រាំវាទុករយ:ពេល ២៤ម៉ោង រួចច្រោះយកគូឆាយចេញ ទើបទទួលទានទឹករបស់វា
ក្រោយពីទទួលទានទឹកនេះរួចនៅថ្ងៃដំបូង លោកអ្នកនឹងមានអារម្មណ៍ល្អប្រសើរជាងមុន។ ប្រសិនបើអ្នកសង្កេតឃើញថា ជំងឺធូរស្រាលមែន ត្រូវបន្តអនុវត្តជារៀងរាល់ថ្ងៃរហូតទល់តែជាជាសះស្បើយទាំងស្រុង។