រួសរាន់ឡើង! ស្មាតហ្វូន Nokia 6.1 Plus ស្តុកទី២ តម្លៃ $269 នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា រួមទាំងប្រម៉ូសិនពិសេស...
សីហា
-

ក្រោយពីបានវិលត្រឡប់មក ក្នុងពិភពស្មាតហ្វូន ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android មួយរយៈមក Nokia បានទាក់ទាញអតិថិជន របស់ខ្លួនមកវិញ បានមិនតិចដែរ ដោយសារតែគុណភាព នៃផលិតផលស្មាតហ្វូន បច្ចេកវិទ្យា រចនាបថរូបរាង និងជាពិសេសនោះ វាក៏មានអមមក ជាមួយនឹងកញ្ចប់តម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ទូទៅផងដែរ។

ស្មាតហ្វូន Nokia 6.1 Plus ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Nokia ទើបតែចេញលក់ជាផ្លូវការថ្មីៗនេះ ក៏ដាច់ស្តុក នេះ ដោយសារតែទទួលបានការចាប់អារម្មណ៍ខ្លាំង និងការគាំទ្រហួសពីការស្មាន។ ស្មាតហ្វូននេះមានរូបរាងកាលីបទាន់សម័យ អេក្រង់ធំងាយស្រួលក្នុងការទស្សនាភ្ជាប់ជាមួយនឹង Notch កាមេរ៉ាភ្លោះថតរូបភាពច្បាស់ស្រស់ស្អាត ប្រព័ន្ធស្កេនក្រយ៉ៅដៃដែលធានានូវសុវត្ថិភាពខ្ពស់សក្តិសមបំផុតសម្រាប់តម្រូវការអ្នកប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះ។

យោងតាមក្រុមហ៊ុន KTH បានឲ្យដឹងថា ស្មាតហ្វូន Nokia 6.1 Plus នឹងមកដល់ទីផ្សារនៃប្រទេសកម្ពុជា ស្តុកទី២ នៅថ្ងៃទី ២២​ ខែវិច្ឆិកាខាងមុខនេះ ដែលមានតម្លៃ 269 ដុល្លារ ថែមជូនសម្បកការពារទូរស័ព្ទ (Case), ស្គ្រីនការពារអេក្រង់,កាបូបស្ពាយ៍ Nokia និងស៊ីមលេខពិសេសពីក្រុមហ៊ុន Cellcard ជាមួយនឹងការ Free អ៊ីនធើណិត 10GB ក្នុង 1 ខែរយៈពេលមួយឆ្នាំពេញ។

Nokia 6.1 Plus ប្រើប្រាស់ អេក្រង់ 5.8 អ៊ីញ Notch Full-Display ដែលអាចបង្កើតនូវកម្រិតភាពច្បាស់ដល់ទៅ 2160x1080 pixels ការពារដោយកញ្ចក់ 2.5D Gorilla Glass 3 មិនអោយមានស្នាមឆ្កូតនៅលើអេក្រង់ឡើយ។ Aspect Ratio 19:9 និងមានដង់ស៊ីតេអេក្រង់ 432 ppi ។

កាមេរ៉ាភ្លោះខាងក្រោយពីរគ្រាប់មានទំហំ 16MP + 5MP សម្រាប់ថតរូបភាពវីដេអូយ៉ាងច្បាស់ ហើយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី AI ក្នុងការគ្រប់គ្រងទៅលើពណ៌ ការបន្ថែមនូវ Effects និងការទ្រទ្រង់នូវ HDR ។

ចំនែកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16MP ហើយអ្វីដែលកាន់តែពិសេសនោះជាមួយនឹងមុខងារ Bothie អ្នកប្រើប្រាស់អាចថតរូបភាពដោយកាមេរ៉ាខាងមុខ និងខាងក្រោយក្នុងពេលជាមួយគ្នាផងដែរ។ សម្រាប់ប្រព័ន្ធសុវតិ្ថភាពរបស់វាគឺការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) ស្ថិតនៅក្រោមកាមេរ៉ាភ្លោះដែលមានសមត្ថភាពក្នុងការស្កេនដោះសោរបានលឿន និងសុវត្ថិភាពបំផុតទៅលើទិន្នន័យប្រើប្រាស់នៅក្នុងស្មាតហ្វូន Nokia 6.1 Plus នេះ។

ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 636 រួមជាមួយ RAM ទំហំ 4GB និងមានទំហំផ្ទុកខាងក្នុងទំហំ 64GB ស្មាតហ្វូននេះ ក៏មានរន្ធដោតកាត microSD ផងដែរ ដែលអាចអោយអ្នកប្រើប្រាស់អាចបន្ថែមសមត្ថភាពផ្ទុករបស់ទូរស័ព្ទ។ មាន CPU Octa-Core រត់បានល្បឿន 1.8 GHz, GPU Adreno 509, និងមានឈីប ជាប្រភេទ Snapdragon 636។

ថាមពលថ្មកាន់បានយូរ ដែលមានទំហំដល់ទៅ 3060mAh ជាមួយនឹងមុខងារសាកបញ្ចូលបានលឿន USB Type-C ដែលសាកថ្មបានលឿនរហ័សបំផុត បញ្ចូលថាមពលថ្ម 30 នាទីបានពេញ 50% ។ ឥលូវនេះ ក្រុមហ៊ុន HMD Global បានប្រកាសថា ស្មាតហ្វូន Nokia 6.1 Plus អាចតម្លើងទៅកាន់ Android 9 (Pie) បានភ្លាមៗ ។