គួរយល់ដឹង...និស្សិតវេជ្ជសាស្រ្ត លឹម ឡេងឈុន ចែករំលែកចំណេះដឹងថាតើហេតុអ្វីត្រូវច្របាច់ដោះទារកតូចៗ ដែលមានអាយុទេីបតែជាង១ខែ ឬទេីបកេីត?
ណារ៉ា
-

ហេតុអ្វី ត្រូវច្របាច់ដោះទារកតូចៗ ដែលមានអាយុទេីបតែជាង១ខែ ឬទេីបកេីត?

ចម្លេីយ: វាពិតជារឿងដែលពិបាកពន្យល់ និងបកស្រាយ ដេីម្បីកែប្រែផ្នត់គំនិតប្រជាជនយេីងនៅតាមជនបទ ដែលមានចំណេះដឹងតិចតួចស្ដួចស្ដើង ក្នុងការបញ្ឈប់ការច្របាច់ដោះទារកតូចៗ តាមតំបន់ ឬប្រពៃណីបុុរាណ ដែលបង្កអោយមានផលប៉ះពាល់ ដល់សុខភាពទារក, ពិសេសចំពោះទារិកាតូចៗ។

ការច្របាច់ដោះបែបនេះ មិនមែនជាការយកគ្រាប់ចេញពីដោះក្មេងនោះទេ ព្រោះវាមិនមានដុំគ្រាប់អីឡេីយ ដែលខ្មែរជំនាន់មុនតែងតែ បង្គាប់អោយច្របាច់ដោះទារកតូចៗ ជាមួយនឹងទឹកក្ដៅ ដេីម្បីយកដុំគ្រាប់នោះចេញ ដេីម្បីកុំអោយក្មេងមានដោះធំពេក ឬធ្លាក់យារនៅពេលធំពេញវ័យ។

តេីអ្នកទាំងអស់គ្នា បានដឹងទេថា ការច្របាច់ដោះទារកតូចៗគ្រប់រូបភាព មានផលប៉ះពាល់ធ្ងន់ធ្ងរយ៉ាងណាខ្លះដល់ពួកគេ?

ជាការពិតជាក់ស្ដែងខ្លាំងណាស់ វាមិនមែនជាវិធីសាស្ត្រដ៏ល្អនោះទេ ដែលប្រជាជនយេីងជំនាន់មុនខ្វះការយល់ដឹង អោយបានសុីជម្រៅលេីកត្តាប្រឈមមុខ ក៏ដូចជាផលវិបាកនានា ក្នុងការច្របាច់ដោះលេីទារកតូចៗ បណ្ដាលអោយមេរោគផ្សេងៗជ្រៀតចូលក្នុងក្រពេញដោះ កកេីតជាខ្ទុះ ឡេីងក្រហមឡេីងហេីម និងមានការឈឺចាប់ខ្លាំង ហេីយវាអាចបង្កអោយទារកតូចៗ មានគ្រោះថ្នាក់ រហូតបាត់បង់ជីវិតទៀតផង ប្រសិនបេីមិនបានធ្វេីការព្យាបាលទាន់ពេលវេលា។

វាជាទស្សនៈ និងផ្នត់គំនិតរបស់ចាស់ៗបុុរាណ ដែលមិនអាចប្រកែកបាន ក្នុងការបង្គាប់បញ្ជា អោយប្រតិបត្តិវិធីសាស្ត្រ ដែលគ្មានបទដ្ឋានច្បាស់លាស់ ដូចជា ការយកសំបុកសត្វ រោយលេីផ្ចិតទារក ឬការផឹកស្រា ឆ្អេីរភ្លេីង បន្ទាប់ពីសម្រាលកូន។ល។ ដូច្នេះ មុននឹងសម្រេចចិត្តធ្វេីអ្វីមួយ សូមគិតពិចារណាអោយបានត្រឹមត្រូវ នូវអ្វីដែលគួរធ្វេី និងអ្វីមិនគួរប្រព្រឹត្ត “សូមកុំធ្វេីអោយខ្លួនឯងមានវិប្បដិសារីក្នុងជីវិត”។

បំណងល្អពី និស្សិតវេជ្ជសាស្រ្ត: លឹម ឡេងឈុន